អស្ចារ្យ នេះជាលើកទីមួយហើយដែលយានអវកាស Cassini ថតបានរូបភាពនៃព្យុះ ហឺរីគែន ក្នុងតំបន់ខ្សែក្រវ៉ាត់ ភពសៅរ៍
អស្ចារ្យ នេះជាលើកទីមួយហើយដែលយានអវកាស Cassini ថតបានរូបភាពនៃព្យុះ ហឺរីគែន ក្នុតំបន់ខ្សែក្រវ៉ាត់ ភពសៅរ៍!(អវកាស)៖ បើតាមការដកស្រង់ការផ្សាយពី NASA នារសៀលថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។ នេះជាលើកទីមួយហើយដែលយានអវកាស Cassiniបានថតជាប់រូបភាពដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ដ នៅក្នុងតំបន់ខ្សែក្រវ៉ាត់ភពសៅរ៍ (Ring of Saturn) រូបភាពទាំងនេះបានបញ្ជូនមកកាន់ភពផែនដីជាបន្តបន្ទាប់។
រូបភាពទាំងនោះគឺជារូបភាពដែលមានពណ៏ស-ខ្មៅ តែប៉ុណ្ណោះ គេនឹងធ្វើការកែរូបភាពទាំងនេះទៅជាពណ៏ធម្មជាតិវិញ។ អស់រយៈពេល ១៣ឆ្នាំហើយដែលយានអវកាស Cassiniបានបំពេញបេសកម្មរបស់ខ្លួននៅជុំវិញភពសៅរ៏ដែលជាភពយក្លំដាប់ទី២នេះ ប៉ុន្តែនេះជាលើកទីមួយហើយដែលយាននេះបានហោះចូលក្នុងតំបន់ខ្សែក្រវ៉ាត់ភពសៅរ៌នោះស្របពេលដែលយានអវកាស Cassini និងបញ្ចប់បេសកម្មរបស់ខ្លួន នៅខែ កញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ។
គួរបញ្ជាក់ថា លោក Giovanni Domenico Cassini គឺជាគណិតវិទូ និងតារាវិទូជនជាតិអ៊ីតាលីមួយរូប ដែលបានកើតនៅក្នុងឆ្នាំ១៦២៥។ លោកគឺជាបុគ្គលដំបូងគេ ដែលបានកត់សម្គាល់ឃើញអំពីផ្នែកខ្សែក្រវ៉ាត់របស់ភពសៅរ៍កាលពីឆ្នាំ១៦៧៥ ហើយបច្ចុប្បន្ននេះ ពោលគឺជាង៣០០ឆ្នាំកន្លងផុតទៅ យានអវកាសដែលត្រូវដាក់ឈ្មោះតាមរូបលោក កំពុងតែធ្វើដំណើរគោចរជុំវិញភពដ៏ប្លែកមួយនេះ៕
ប្រភព ៖ cambo-space






Post a Comment