ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

ទីឋានដែលអាចឱ្យមនុស្សអាចទៅតាំងទីលំនៅ! (ភាគ១)

ផែនដីគឺជាទីឋានដ៏ប្រសើរបំផុតសម្រាប់មនុស្សប៉ុន្តែជាអកុសលវាមិនអាចស្ថិតស្ថេរបានយូរនោះទេសង្រ្គាមកំណើនប្រជាជនជំងឺថ្មីៗអាក្រក់ៗការប្រែប្រួលប្រព័ន្ធអេកូឡូស៊ីនឹងការរលាយស្រទាប់អូហ្សូនមិនអាចអោយយើងស៊ូទ្រាំបានវែងឆ្ងាយទៀតទេ។

ដូច្នេះមានសំនួរសួរថាតើភពផែនដីមួយនេះនឹងសុខសាន្តសម្រាប់មនុស្ស១០០ឆ្នាំ ឬ ក៏២០០ឆ្នាំ
ហើយ១០០០ឆ្នាំទៀតទេអ្នកវិទ្យាសាស្ត្របានឆ្លើយនឹងសំនួរនេះដោយអវិជ្ចមាននឹងក្រវីក្បាលចំពោះអនាគតអវកាសយានិកកំពុងតែសម្រុកទៅរកទីឋានផ្សេងដែលគ្មានអ្នកណាម្នាក់ធ្លាប់ទៅដល់មានន័យថាយើងត្រូវព្យាយាមដើម្បីគ្រប់គ្រងទីឋានដែលនៅជិតបំផុតឬក៏ឆ្ងាយបន្តិចក៏បានដែរ​​​។
តើវាមានកន្លែងណានៅទីអវកាសដែលយើងអាចគ្រប់គ្រងបានទេ។

វាពិតជាមានតែក៏ពិបាកបំផុតដែលក្នុងការសម្របខ្លួនរស់នៅកន្លែងទាំងនោះតែបើធ្វើការសម្របខ្លួនបន្ដិចម្ដងៗមានរឿងអីទៅមិនរួចទីឋានទី១គឺព្រះច័ន្ទដែលជាផ្កាយរណបធម្មជាតិរបស់ផែនដីព្រះច័ន្ទមានអត្ថប្រយោជន៏លើសពីទីឋានផ្សេងៗទៀតក៏ព្រោះតែវានៅជិតបង្កើយនឹងផែនដីនេះទោះបីជាវាគ្មានអាកាសធាតុហើយនឹងដែនម៉ាណេតិចខ្សោក៏ដោយព្រះច័ន្ទមានរណ្ដៅភ្នំភ្លើងពីបុរាណជាទីតាំងដ៏ប្រសើរបំផុតសម្រាប់ការកសាងទីក្រុងរបស់មនុស្សការកសាងមូលដ្ធានរបស់មនុស្សនឹងបំពាក់តេឡេស្កូបការស្រូបយកធនធានរ៉ែដ៍ច្រើនពីព្រះច័ន្ទដូចជាដែកអាលុយមីញូមទីតាញូមនឹងអេឡេញូមសុទ្ធតែជាសារធាតុសម្រាប់បង្កើតចេញជាថាមពលអគ្គីសនីនឹងរេកអរទ័នុយក្លេអ៊ែរដែលវាពិតជាអាចទៅរួចដោយមិនមែនគ្រាន់តែការស្រមៃនោះឡើយ។

ប៉ុន្តែវាជារឿងស្មុកស្មាញវិញបើយើងមើលទៅលើមួយចំហៀងទៀតដូចជាអាកាសធាតុក្ដៅខ្លាំងមួយថ្ងៃដែលមានពីអាទិត្យការរញ្ជួយដីនៅលើឋានព្រះច័ន្ទដែលនឹងបង្ករគ្រោះថ្នាក់ដល់អ្នកដែលនៅទីនោះផងដែរ។



ប្រភព ៖ cambo-space

No comments