ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

ផ្លែទំពាំងបាយជូរមានអត្ថប្រយោជន៍ដល់បេះដូងដ៏ប្រសើរបំផុត!

ផ្លែទំពាំងបាយជូរមានអត្ថប្រយោជន៍ដល់បេះដូងដូចស្រាក្រហមដែរ!
តាមការសិក្សាស្រាវជ្រាវមួយបានឱ្យដឹងថាផ្លែទំពាំងបាយជូរមានអត្ថប្រយោជន៏ជំនួយបេះដូងដូចគ្នាទៅនឹងស្រាក្រហមយ៉ាងអញ្ចឹងដែរ។
គុណប្រយោជន៏ដ៏អស្ចារ្យរបស់វា គឺ៖
១.  អាចជួកាត់បន្ថយ កូឡេស្តេរ៉ូលអាក្រក់ចេញពីរាងកាយយ៉ាងមានប្រសិទ្ធភាព
២. ជួយសំរួលដល់សរសៃឈាមបេះដូងឱ្យដំណើរការបានល្អផងដែរ
៣. ជួយរក្សាសម្ពាធឈាមឱ្យមានសុខភាពល្អ
៤. ជួយកាត់បន្ថយអត្រាឈាមកកក្នុងសរសៃឈាម

សារធាតុដែលមានក្នុងផ្លែទំពាំងបាយជូរមានប្រសិទ្ធភាពក្នុងការប្រឆាំងអុកស៊ីតកម្មដែលជួយការពារសុខភាពអ្នកឱ្យមានសុខភាពល្អ
សារធាតុទាំងនេះគឺមាននៅក្នុង សម្បកដើម ស្លឹក នឹងគ្រាប់ទំពាំងបាយជូរជាដើម។
ផ្លែទំពាំងបាយជូរពណ៍ស នឹងពណ៍បៃតង មានប្រសិទ្ធប្រឆាំងអុកស៊ីតកម្ម តិច ជាងទំពាំងបាយជូរ ដែលមានពណ៍ ក្រហម នឹង ពណ៍ស្វាយក្រម៉ៅ។
ដោយសារតែទំពាំងបាយជូរក្រហមមានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនទើបស្រាក្រហមសំបរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។
អ្នកគួរទទួលទានទំពាំងបាយជូរទាំងមូលដើម្បីទទួលបានអត្ថប្រយោជន៏ពីវាកាន់តែច្រើន។



ប្រភព៖ health

No comments