ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

បាញ់សម្លាប់មន្ត្រីធនធានទឹកស្លាប់ភ្លាមៗនៅនឹងកន្លែង!(មានវីដេអូ)

កាលពីយប់មិញថ្ងៃទី១៤ ខែឩសភា ឆ្នាំ ២០១៧ មានករណីបាញ់សម្លាប់មន្ដ្រីធនធានទឹក ចំនួន៣គ្រាប់បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង នៅខណ្ឌពោធិ៍សែនជ័យ ច្រកចូលវត្តអង្គតាមិញ សង្ស័យជាករណីរឿងគំនុំ។ ជនរងគ្រោះដែលស្លាប់នោះមានឈ្មោះ សឿង ផានិត អាយុ២៨ឆ្នាំ ជាមន្ដ្រីធនធានទឹក រស់នៅសង្កាត់កកាប ខណ្ឌពោធិ៍សែនជ័យ។​ មុនពេលកើតហេតុជនរងគ្រោះទើបតែចេញពីហូបការគេនៅកោះពេជ្រ នឹងត្រឡប់មកផ្ទះវិញចំងាយពីផ្ទះដល់កន្លែងកើតហេតុត្រឹមតែ១០០មែត្រប៉ុណ្ណោះ។ តាមការឱ្យដឹងពីលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក ថាជនរងគ្រោះជាមនុស្សស្លូតបូតនឹងមិនដែលមានរឿងជាមួយអ្នកណាឡើយ









ប្រភព ៖freshnewsasia

No comments