ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

ក្រោយពីរៀបការរួច ដឹងថា ផន សុផារី ទៅណាទេ!

អតីតតារាកំម្លែង ផន សុផារី បន្ទាប់ពីរៀបការរួច គឺមិនបានចេញទៅក្រៅប្រទេស ក្រេបទឹកឃ្មុំនោះទេ គឺបានប្រឹងប្រែងរកប្រាស់ខ្លាំងក្រោយរៀបការរួចទៅវិញ។
អ្វីដែលធ្វើឱ្យគេកោតសរសើរនោះ គឺនាងបានចេញទៅកាត់ការ ក្នុងពីធីមង្គលការមួយ។
ផន សុផារី នឹង ស្វាមី បានធ្វើដំណើរកម្សាន្តត្រឹមខេត្តកំពតប៉ុណ្ណោះ ។ ខុសពីតារាៗផ្សេងទៀតបន្ទាប់ពីរៀបការរួច គេតែងតែធ្វើដំណើរ ទៅក្រេបទឹកឃ្មុំនៅឯក្រៅប្រទេសយ៉ាងរីករាយ។
មូលហេតុដែលធ្វើឱ្យ ផន សុផារី ខំប្រឹងរកប្រាក់បែបនេះ គឺនាង និងស្វាមី មានគម្រោងបើកហាង លក់ផលិតផលរក្សាសម្រស់ ផ្ទាល់ខ្លួនមួយ។
សូមបញ្ចាក់ថា តារាកំម្លែង ផន សុផារី បានរៀបការ កាលពីថ្ងៃ ទី១ ខែឩសភា ឆ្នាំ ២០១៧ នេះ ។ ក្នុងនោះក៏មានមិត្តសិល្បៈច្រើនចូលរួមផងដែរ។









No comments