ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

លោកតាហ៊្វុយហ្សូ ដែលជាតារាកម្លែងជើងចាស់ ប្រកាសលក់ផ្ទះជាបន្ទាន់ដើម្បីយកប្រាក់មកព្យាបាលជំងឺ !

លោកតាហ៊្វុយហ្សូ ដែលជាតារាកម្លែងជើងចាស់ ប្រកាសលក់ផ្ទះជាបន្ទាន់ដើម្បីយកប្រាក់មកព្យាបាលជំងឺ !
លោកតាហ្វ៊ុយហ្សូ ពេលគាត់បានប្រកាស់លក់ផ្ទះជាបន្ទាន់ដែលស្ថានភាពជំងឺរបស់គាត់ត្រូវការប្រាក់ច្រើនហើយគាត់ក៏ពុំមានលទ្ធភាពក្នុងការចំណាយថ្លៃព្យាបាល
ត្រូវបង្ខំចិត្តលក់ផ្ទះដើម្បីទប់ទល់ថ្លៃព្យាបាលលោកតា ទោះមានអ្នកសិល្បៈមួយចំនួនជួយឩបត្ថមគាត់ក៏ដោយក៏វាមិនទាន់គ្រប់គ្រាន់សម្រាប់ការចំណាយលើថ្លៃព្យាបាលដែរ។
ទោះបីលោកតា មិនមានជីវភាពធូរធារក៏ដោយតែលោកតាបានជួយចិញ្ចឹមក្មេងៗកុមារកំព្រាជាច្រើននាក់ខណៈពេលលោកក៏កំពុងតែមានជំងឺជាប់ខ្លួនផងនោះ។
បើតាម គណនីហ្វេសប៊ុកលោកតាដែលមានឈ្មោះថា Sou Savang បានសរសេរថា ៖
ខ្ញុំបាទសូមប្រកាសលក់ផ្ទះ និង ដីជាបន្ទាន់ ទំហំផ្ទះ និង ដី ៖ 10m x 13,5m (135m2) ទីតាំង៖ ផ្ទះលេខ ១០៧ ផ្លូវ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រុងភ្នំពេញ
តំលៃ ៖ 1m2=$2222(តំលៃទីផ្សារ 1m2=$3000) បញ្ជាក់៖ ទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៏ទីក្រុងគុជ នៃរាជធានីភ្នំពេញ
ទំនាកទំនង ៖ 011 622 221 / 016 622 200









ប្រភព ៖ khmerload

No comments