ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

ប្តីវាយប្រពន្ឋ ប៉ោងមុខ នឹងរបួសពេញខ្លួន ព្រោះតែរឿង​ប្រចណ្ឌ័ខ្លាំងពេក!

ប្តីវាយប្រពន្ឋ ប៉ោងមុខ នឹងរបួសពេញខ្លួន ព្រោះតែរឿង​ប្រចណ្ឌ័ខ្លាំងពេក!
ខេត្ត​ប៉ៃលិន៖ កាលពី​វេលា​ម៉ោង៣ទៀបភ្លឺ ឈានចូល​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន។ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​វាយ​ប្រពន្ធ​ឲ្យ​រងរបួស​ធ្ងន់ ព្រោះតែ​ចិត្ត​ប្រច័ណ្ឌ។
ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ឃិត មុំ អាយុ២៨ឆ្នាំ ធ្វើកា​នៅ​ហាង​ខារ៉ាអូខេ ហ្គោ​ឌិន រស់នៅ​ភូមិ​កើតហេតុ​ខាងលើ។ ជន​គ្រោះ​ត្រូវបាន​បុរស​ជា​ប្តី​វាយ​ឲ្យ​បែក​មុខ និង​បែក​ភ្នែក​មួយ​ចំហៀង។
នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ យុ​ត ទុំ អាយុ២៩ឆ្នាំ​បាន​សារភាពថា មូលហេតុ​ដែល​ខ្លួន​វាយ​ប្រព​ន្ឋ​ព្រោះតែ​ប្រច័ណ្ឌ​ប្រពន្ធ​ខ្លាំងពេក។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ត្រួវបាន​សមត្ថកិច្ច​ឃុំខ្លួន​នៅ​ស្នងការ​ខេត្ត​ប៉ៃលិន៕



ប្រភព ៖ Ny Savuth

No comments