ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

បន្ទាប់ពីលោក រ៉េត ថា យូរី បានក្បត់ខ្លួននោះពេលនេះ ប៊ីម៉ូ បានចេញមុខបកស្រាយហើយ!

បន្ទាប់ពីលោក រ៉េត ថា យូរី បានក្បត់ខ្លួននោះពេលនេះ ប៊ីម៉ូ បានចេញមុខបកស្រាយហើយ!
ក្រោយពី លោក រ៉េត ដែលជាអ្នកដឹកនាំផលិតកម្មថោន បានទម្លាយរឿងថាកញ្ញា យូរី ផិតក្បត់ខ្លន ហើយលោក ប៊ីម៉ូ គឺជាជនទី៣
ក្នុងនេះ។ ពេលនេះ លោក ប៊ីម៉ូ បានចេញមុខបកស្រាយ លោក រ៉េត បានគំរាមកំហែងកញ្ញា យូរី ថានិងផុសរូបអាក្រាត បើកញ្ញា មិនធ្វើតាមខ្លួន។
នេះជាខ្លឹមសារទាំងស្រុងដែលលោក ប៊ីម៉ូ បានបង្ហោះចូលគណនីហ្វេសប៊ុករបស់លោក៖ «អ្នកទាំងអស់ត្រូវយល់ បើមនុស្សប្រុសនោះល្អ គេមិនចោលគាត់ទេ ។ រយៈពេល៤ឆ្នាំ នឹងមនុស្សស្រីម្នាក់រស់នៅក្នុងគំនាប និងការគំរាមកំហែង និង អំពើហិង្សា បើមិនធ្វើតាមគេទេ គេនឹងផុសរូបអាក្រាត លាបពណ៌ និង បំផ្លាញកេរ្តិ៍ឈ្មោះម្នាក់ស្រីហ្នឹង។ ខ្ញុំសុំសួរអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់វិញ តើអ្នកទាំងអស់គ្នានឹងធ្វើយ៉ាងណា? ហើយមនុស្សប្រុសហ្នឹង ជាមនុស្សប្រុសបែបណា? ពេលនេះមនុស្សស្រីម្នាក់នោះគាត់ក្រោកឈរឡើងហើយប្រឈមមុខ មនុស្សប្រុសនោះក៍បានផុសរូបអាក្រាត លាបពណ៌ និង បំផ្លាញកេរ្តិ៍ឈ្មោះម្នាក់ស្រីហ្នឹង។ អ្នកទាំងអស់គ្នា ប្រហែលជាជឿមនុស្សប្រុសនោះព្រោះគាត់ជា Directer ជាមនុស្សពូកែនិពន្ធរឿង ពូកែកុហកអ្នកដទៃនិងកុហកខ្លួនឯងផងដែរ។ ខ្នុំមិនសុំអ្នកទាំងឲ្យជឿជាក់ទេ តែសុំអ្នកទាំងអស់គ្នាពិចារណា»។






No comments