ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

យូរី ត្រូវអតីតសង្សារចាស់ចោទថាមានទំនាក់ទំនងស្នេហាជាមួយលោក Bmo Trapz!

យូរី ត្រូវអតីតសង្សារចាស់ចោទថាមានទំនាក់ទំនងស្នេហាជាមួយលោក Bmo Trapz!
កញ្ញា យូរី ដែលជាតារាចម្រៀងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកតាមរយៈបទ ចាក់ទឹកដូង ដែលចាប់ដៃគូរជាមួយលោក
Bmo  Trapz ។ ថ្មីៗនេះ លោក Heang Red ដែលជាគូរស្នេហ៏ចាស់របស់នាងបានបង្ហោះសារខូចចិត្តជាមួយនិងរូបថត
ផ្អែមល្ហែមរបស់អ្នកទាំង២ បន្ទាប់ពីស្រលាញ់គ្នាបាន៤ឆ្នាំ។
ហើយលោក Heang Red ក៍បាននិយាយថាម្នាក់នោះគឺជាលោក Bmo Trapz  ដែលជាតារាចម្រៀងថ្មីប្រចាំផលិតកម្មសាន់ដេ។
នេះជាសាររបស់លោក Heang Red
ព្រះជាម្ចាស់អើយតើអូនលួចបង្កើត ACC Panda Strong នេះតាំងពីពេលណា? Bmo Trapz. ប្អូនប្រុសជាទីស្រឡាញ់របស់បង តើប្អូនកំពុងធ្វើអ្វីមកលើបងនឹង? អ្នកទាំងពីរក្បត់បងជិតមួយឆ្នាំងទៅហើយ តើខ្ញុំបានធ្វើអ្វីខុសចំពោះអ្នកទាំងពីរមែនទេ? ម្តេចមិនយកកំបិទមកសម្លាប់ខ្ញុំតែម្តងទៅ? ប្អូនប្រុសហេតុអ្វីប្អូនធ្វើបែបនេះទៅរួចជាមួយអ្នកដែលអោយប្អូនមានថ្ងៃនេះ បងឃើញប្អូនមានចារិកថ្លៃថ្នូស្លូតបូត សង្ហារក៏យកប្អូនមកសម្តែងហើយលើកប្អូនខ្លាចជាអ្នកចម្រៀង ទើបប្អូនមានថ្ងៃនេះ បើប្អូនមិនបានសងគុណខ្ញុំទេ ចាំបាច់មកលួចចាក់បេះដូងខ្ញុំមួយកំបិទធ្វើអ្វី? ការសិក្សាររបស់ប្អូនបាត់ទៅណាអស់ហើយ គ្រួសារប្អូនបង្រៀនអោយប្អូនធ្វើបែបនេះជាមួយអ្នកមានគុណរបស់ប្អូនមែនទេ? តើបងបានធ្វើអ្វីខុសចំពោះប្អូនខ្លះទៅ? យកសង្សារគេ Bmo Trapz. សប្បាយចិត្តណាស់មែនទេ? អូនសំលាញ់បងធ្វើអ្វីខុសចំពោះអូនមែនទេ? តាមបងដឹងបងល្អនិងស្រឡញ់អូនខ្លាំងណាស់ បងជួយអូនគ្រប់បែបយ៉ាង មិនថាកំលាំងញឹសឈាមលុយកាក់ បងលើកអូនរហូតទើបអូនមានថ្ងៃនេះ គួរណាអូនអាណិតឮដឹងគុណបងខ្លះ ដោយប្រាប់ត្រង់ថាអស់ចិត្តហើយ យើងនិងចែកផ្លូវគ្នាទៅ ពេលអត់ពីបងចាំធ្វើរឿងបែបនេះ តែនេះអូនកំពុងនៅមានបងនៅឡើយ ហើយពួកយើងនៅផ្ទះជាមួយគ្នាដូចប្តីប្រពន្ធចឹង ម្តេចអូនធ្វើរឿងបែបនេះទៅរួច អូនក្បត់បងក្នុងរូបភាពសាហាវខ្លាំងបំផុត។ បងធ្លាប់លួចប្រច័ណ Bmo Trapz. បងក៏សួរនាំអូន អូនស្រែកមកបងថាបងប្រច័ណខុសរឿង បងក៏នៅស្ងាមព្រោះខ្លាចមានរឿងជាមួយអូន តែមិននឹកស្មានថាអូនលួចលាក់ពេលបងចេញធ្វើការបាត់ អូនលួចទាក់ទងជាមួយគេសោះ អូនលួចទៅជួបគេជាច្រើនដង គេប្រាប់បងដែរតែបងមិនស្តាប់ ដោយសារតែចឹងទើបអូនប្លែកជាមួយបង រហូតមករយះ ពេលមួយឆ្នាំពេលនេះតាមទាន់អូនមានអីប្រកែកទៀតទេ? ព្រះអើយខ្ញុំមិនដែរធ្វើបាបអ្នកណាទេ? ហើយថែមទាំងជួយគេច្រើនណាស់ ម្តេចក៏ខ្ញុំត្រូវជួបរឿងបែបនេះ? អូនអាយើងនៅជាមួយគ្នាដល់តា៤ឆ្នាំរូបភាពបែបណាក៏មានដែល ម្តេចអូនដាច់ចិត្តពីបងខ្លាំងម្លេស? បងពិតជាគ្មានតំលៃសោះចំពោះអូនឮ? តើពេលនេះអ្នកទាំងពីរអោយខ្ញុំយកមុខទៅទុកនៅឯណា? អ្នកទាំងពីរមិនចេះខ្មាស់គេទេឮ? អូនអើយអូន អូនពិតជាចង់ឃើញបងវិនាសណាស់មែនទេ? ខ្ញុំមានផុសតាងទាំងអស់ ទើបខ្ញុំហ៊ាននិយាយ តែសូមមិនទាន់បញ្ចេញទេព្រោះបើបញ្ចេញអាចប៉ះប៉ាល់ដល់មនុស្សដែរខ្ញុំធ្លាប់ស្រឡាញ់ខ្លាំងណាស់
 យូរី និងគូរសង្សារចាស់
 យូរី និងគូរសង្សារចាស់
 យូរី និងគូរសង្សារចាស់
 យូរី ថតជាមួយគូរសង្សារថ្មី ដែលគេសង្ស័យ
 យូរី និងគូរសង្សារចាស់
 យូរី និងគូរសង្សារចាស់
 យូរី ថតជាមួយគូរសង្សារថ្មី ដែលគេសង្ស័យ
យូរី និងគូរសង្សារចាស់
ប្រភព ៖ fullmoon-news

No comments