ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

សូមចូលរួមត្រេកអរដល់ អង្គការ NASA ទទួលបានកញ្ចប់ថវិកា ដល់ទៅជិត (២០ពាន់លានដុល្លារ)សម្រាប់គំរោងធំៗរបស់ខ្លួន!

(អាមេរិក)៖ យោងតាមការចុះផ្សាយរបស់សារព័ត៍មានវិទ្យាសាស្រ្ត Space News ចេញផ្សាយនៅព្រឹកថ្ងៃអង្គារ៏ ទី០៩ ខែឩសភា ឆ្នាំ ២០១៧ នេះ។
អង្គការ NASA ទទួលបាននូវកញ្ចប់ថវិកចំនួន ១៩.៦៥ពាន់លានដុល្លារ សម្រាប់គំរោងធំៗដើម្បីសិក្សាពីអវកាស បន្ទាប់ពីរងចាំអស់រយៈយ៉ាងយូរ
ថវិកាចំនួន ៦២៨លានដុល្លារ គឺចំនួនបន្ថែមពីថវិកាដែលបានស្នើរសុំត្រឹមតែ ១៣.៣៧ ដុល្លារប៉ុណ្ណោះ។ថវិកាទាំងអស់នេះសម្រាប់សិក្សាគំរោងធំៗ ពីទីអវកាស កម្មវិធីផ្នែកវិទ្យាសាស្រ្ដភព នឹងជួយឩបត្ថម្ភដល់កម្មមួយចំនួន សម្រាប់កំណែទម្រង់ប្របាំឆ្នាំ២០១៨របស់លោកប្រធានាធិបតី ដូ ណាល់ត្រាំ ។
ទឹកប្រាស់ដ៏ច្រើននេះនឹងត្រូវចំណាយទៅលើកម្មវិធី រុករកទីអវកាស ចំនួន ៤.៣២ពាន់ដុល្លារ រីឯគំរោង ផលិតគ្រាប់រ៉ុក្កែត នឹងត្រូវចំណាយ ២.១៥៣ពាន់លានដុល្លារ នឹង ១.៣៥ ពាន់លានដុល្លារ សម្រាប់គំរោងយានអវកាស Orion។ ចំនួនថវិកាដែលនៅសល់ពីកម្មវិធីរុករកទីអវកាស នឹងធ្វើការឩបត្ថម្ភដល់បច្ចេកវិទ្យាផ្សេងៗ ដូចជាប្រើប្រាស់ សម្រាប់ប្រព័ន្ធចាប់ និងបំផ្លាញអាចម៏ផ្កាយ នឹងបង្វែរទិសដៅអាចម៏ផ្កាយ រឺ ហៅថា ARM ដែលអាចនិងត្រូវលុបបំបាត់ក្នុងឆ្នាំ២០១៨ ដោយរដ្ធាភិបាលលោក ដូ ណាល់ត្រាំ ផងដែរ។
សម្រាប់បេសកកម្ម Mars Rover សម្រាប់ឆ្នាំ២០២០ នឹង ទទួលបានថវិកា ចំនួន ៤០៨លានដុល្លារ ផ្នែកវិទ្យាសាស្រ្ដ ទទួលបានថវិកា ១.៨៥ពាន់លានដុល្លារ នឹងកម្មវិធីវិទ្យាសាស្រ្ដទទួលបានថវិកា ចំនួន ៥.៧៦ពាន់លានដុល្លារ។
មួយវិញទៀតថវិកាឧបត្ថម្ភវិទ្យា​សាស្រ្តភពនេះ ក៏បូករួមទាំង ២៧៥លានដុល្លារ​សម្រាប់បេសកកម្មនៅព្រះច័ន្ទ Europa របស់ភពព្រហស្បតិ៍ (Jupiter) ដែល​រួមផ្សំ​ដោយយានហោះ​អង្កេតការណ៍ Europa Clipper និងយាន​សម្រាប់ចុះចតមួយ​ផ្សេងទៀត។





ប្រភព ៖ cambo-space

No comments