ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

អង្គការ NASA នឹងបញ្ជូនយានអវកាសទៅចុះលើព្រះច័ន្ទទឹកកករបស់ភពព្រហស្បតិ៍ ក្នុងឆ្នាំ ២០២០ខាងមុខនេះ!

(អវកាស)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Wolrd Net Daily កាលពីថ្ងៃទី២៥ ខែកម្ភៈ ឆ្នាំ ២០១៧ ។
តាមការអះអាងរបស់ទីភ្នាក់ងារអវកាស NASA នៅលើព្រះច័ន្ទទឹកក យូរ៉ប៉ា (Europa)ដ៏សែនត្រជាក់ នៃភពព្រហស្បតិ៍ អាចនឹងមានសិរីរាង្គមានជីវិត។
អង្គការ NASA ក៏កំពុងរៀបចំបញ្ជូនយានអវកាសមួយទៅទីនោះដើម្បីស្វែងរក ក្នុងដំណើរដ៍អស្ចារ្យមួយនេះក្នុងឆ្នាំ ២០២០ខាងមុខផងដែរ។
នាពេលថ្មីៗ​កន្លងទៅនេះ​អង្គការ NASA បានធ្វើប្រកាស​សេចក្តីប្រកាស​អំពីគោលដៅ​សំខាន់ៗ​ចំនួនបី សម្រាប់បេសកកម្ម​រុករកថ្មី​ខិតជិតចូល​មកដល់​របស់ខ្លួន​នៅលើព្រះច័ន្ទយូរ៉ូប៉ា​រួមមាន ការវាយ​តម្លៃ​ទៅលើ​លទ្ធភាព​​ដែលអាចទ្រទ្រង់ភាវៈជីវិតរបស់​យូរ៉ូប៉ា តាមរយៈការវិភាគ​ផ្ទាល់​លើ​រូបធាតុផ្សេងៗ​​នៃផ្ទៃរបស់​ព្រះច័ន្ទ​ទឹកកកមួយនេះ និងដើម្បីកំណត់​បុគ្គលិក​លក្ខណៈនៃផ្ទៃខាងលើ និងផ្ទៃ​ស្រទាប់​ខាង​ក្រោម​ផ្សេងទៀត​របស់វា ក្នុងគោល​បំណងផ្តល់​ការគាំទ្រដល់​បេសកកម្មរុករក​ដោយប្រើប្រាស់​គ្រឿងយន្ត​នាពេលអនាគត​នៅលើព្រះច័ន្ទយូរ៉ូប៉ា​រួមទាំងមហាសមុទ្រ​របស់វា។
 ​ប៉ុន្តែសម្រាប់​គោលដៅ​ចម្បងរបស់​បេសកម្មថ្មីនេះវិញ​នោះ គឺទៅស្វែង​រុករកភស្តុតាង​នៃភាវៈមានជីវិត​នៅលើព្រះច័ន្ទយូរ៉ូប៉ា។


ប្រភព ៖ cambo-space

No comments