ឃើញឡានគេចតនៅមុខផ្ទះទ្រាំមិនបានលួចជិះរត់មានអីជាប់ខ្នោះ!(មានវីដេអូ)
នេះជាសកម្មភាពដែលកងរាជអាវុធហត្ថស្នាក់ការ២០១ ប្រចាំផ្លូវជាតិលេខ២បានបង្រ្កាបក្រុមចោរដែលបានលួចរថយន្តគ្រួសារខ្ញុំនៅម្តុំវត្តសន្សំកុសលវេលាម៉ោង៤ទាបភ្លឺឈាងចូលថ្ងៃទី១១ខែ៦ឆ្នាំ២០១៧ដោយឡានចតទុកនៅមុខផ្ទះ ពួកវាបានលួចហើយជិះរត់គេចទៅផ្លូវជាតិលេខ២តែដោយសារឡានរបស់យើងបានបំពាក់ប្រពន្ធ័ GPS ទើបយើងបានដឹងពីទីកន្លែងដែលពួកវាលាក់ខ្លួនហើយយើងបានទាក់ទងទៅកងរាជអាវុធហត្ថស្នាក់ការ២០១ប្រចាំផ្លូវជាតិលេខ២ភ្លាមៗទើបធ្វើការស្ទាក់ចាប់រថយន្តនឹងក្រុមចោរបានតែម្តង ហើយខ្ញុំក៍សូមអរគុណដល់កងរាជអាវុធហត្ថស្នាក់ការ២០១ប្រចាំផ្លូវជាតិលេខ២ផងដែល ដែលបានបំពេញតួនាទីរបស់គាត់បានល្អមែនទែនជួយដល់ពួកយើងដោយមិនខ្វល់ពីអាយុជីវិតហ៊ានប្រថុយជាមួយក្រុមចោរ។
ប្រភព ៖ Hea Key





Post a Comment