ច្បាស់ៗមែន! ទិដ្ឋភាពបាតុភូតភ្នំភ្លើងកំពុងផ្ទុះ លាយឡំជាមួយរន្ទះ ពិតជាកម្របានឃើញណាស់ [មានវីដេអូ]
គ្រោះធម្មជាតិផ្ទុះភ្នំភ្លើងគឺជាការរហែកស្រទាប់ខាងក្រៅនៃម៉ាសរបស់ផែនដី ដែលធ្វើអោយមានកម្អែភ្នំភ្លើង, ផេះ, និងឧស្ម័ន ផ្ទុះហៀវចេញមកក្រៅពី Magma Chamber។
ភ្នំភ្លើងប្រភេទ Composite Volcanoes
Source: wikipedia / geography / Barcroft TV/ fullmoon-news
នៅពេលដែលមានភ្នំភ្លើងផ្ទុះ វាបានបង្កជាគំរាមកំហែងដល់ជីវិតមនុសុ្សដែលរស់នៅក្បែរនោះ និងត្រូវជំលៀសខ្លួនទៅកាន់ទីសុវត្តិភាព, ជើងហោះហៅយន្តហោះត្រូវបានផ្អាក, កម្តៅនៅលើដែនអាកាសកើនឡើង និងបង្កឲ្យមានតំណក់ទឹកភ្លៀងអាស៊ីត... ។ល។
ប្រភេទភ្នំភ្លើងត្រូវបានបែងចែកជា៣ធំៗ:
- Composite Volcanoes: គឺជាប្រភេទភ្នំភ្លើងទូទៅ មានកម្លាំងផ្ទុះខ្លាំង។
- Sheild Volcanoes: គឺជាប្រភេទភ្នំភ្លើងមិនមានការផ្ទុះទេ ប៉ុន្តែវាហៀវចេញជាកម្អែភ្នំភ្លើងច្រើន និងហូរផ្លាស់ទីលឿន។
- Dome (Acid Lava Cones): គឺជាប្រភេទភ្នំភ្លើងស្រដៀង នឹងSheild Volcanoes ដែរ ប៉ុន្តែកម្អែភ្នំភ្លើងមានកំរាស់ក្រាស់ និងហូរផ្លាស់ទីយឺត។
ភ្នំភ្លើងប្រភេទ Composite Volcanoes
ភ្នំភ្លើងប្រភេទ Sheild Volcanoes
ដោយឡែកថ្មីៗនេះ វីដេអូមួយបង្ហោះដោយ Barcroft TV បានចាប់យកពេលវេលាដែលភ្នំភ្លើងបានផ្ទុះឡើងយ៉ាងខ្លាំង និងមានទាំងរន្ទះលាយឡំ មើលទៅគឺពិតជាអស្ចារ្យ និងគួរឲ្យខ្លាចផងដែរ។
សូមទស្សនាវីដេអូកម្របានឃើញខាងក្រោមនេះ:







Post a Comment