ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

ទទួលទានអាហា​របួស​អាចជួយ​បន្ថយ​សម្ពាធ​ឈាមបានច្រើន!

ទទួលទានអាហា​របួស​អាចជួយ​បន្ថយ​សម្ពាធ​ឈាមបានច្រើន!
​ការស្រាវជ្រាវ​ដ៏​ធំ​មួយ​ដែល​បាន​ធ្វើឡើង​នៅ​ប្រទេស​ជប៉ុន​បានបង្ហាញ​ថា ការ​ញ៉ាំ​អាហា​របួស​អាច​ជួយ​មនុស្ស​អោយ​កាត់បន្ថយ​សម្ពាធ​ឈាម​របស់​ពួកគេ​។​ ការស្រាវជ្រាវ​ដែល​បាន​មើល​ទៅលើ​មនុស្ស​ជិត​២២.០០០​នាក់ បាន​រកឃើញថា អ្នក​បរិភោគ​អាហា​របួស​មាន​សម្ពាធ​ឈាម​ទាប​ជាង​អ្នក​ដែល​ញ៉ាំ​សាច់​។​
​ជា​មធ្យម​, ការថយចុះ​ដែ​ល​ត្រូវ​បាន​ឃើញ​នៅ​ក្នុង​ការស្រាវជ្រាវ គឺ​៥ ទៅ​៧​មី​លី​ម៉ែត្រ​បារត​ចំពោះ​សម្ពាធ​ឈាម​ស៊ីស្តូលីក និង​២ ទៅ​៥​មី​លី​ម៉ែត្រ​បារត​ចំពោះ​សម្ពាធ​ឈាម​ដ្យា​ស្តូលី​ក​។​
អ្នកស្រាវជ្រាវ​បាន​និយាយថា ការណែនាំ​បានបង្ហាញ​ថា ពួក​វា​អាច​បន្ថយ​ហានិភ័យ​នៃ​ការ​គាំងបេះដូង​ចំពោះ​មនុស្ស​ដល់​ទៅ​៩% និង​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដល់​ទៅ​១៤%​។​ ​ប៉ុន្តែ​យ៉ាងហោចណាស់​, គ្រូពេទ្យ​ឯកទេស​ខាង​ជំងឺ​បេះដូង​ម្នាក់​បាន​និយាយថា ការស្រាវជ្រាវ​នេះ​គឺជា​ការស្រាវជ្រាវ​ដំបូង ហើយ​គាត់​មិនទាន់​រួចរាល់​ក្នុង​ការ​ប្រាប់​អ្នកជំងឺ​របស់គាត់​អោយ​បោះបង់​ការ​ញ៉ាំ​សាច់​នោះទេ​។​
យូ​កូ យូ​កូយា​ម៉ា (Yoko Yokoyama) បាន​និយាយថា វា​មិន​មាន​ភាព​ខុសប្លែកគ្នារ​វាង​គម្រូ​នៃ​អាហារ​បួស​ជា​ក់លាក់​នោះទេ​។​
ប៉ុន្តែ​គាត់​បាន​បន្ថែមថា វា​អាច​ផង​ដែរ​ដោយសារ​តែ​ការស្រាវជ្រាវ​លើ​អាហា​របួស​គឺ​តិចតួច ហើយ​អាច​មិន​មាន​ឥទ្ធិពល​គ្រប់គ្រង​ដើម្បី​ជះឥទ្ធិពល​លើ​លទ្ធផល​រួម​។​
​ការស្រាវជ្រាវ​មិនអាច​ពិនិត្យមើល​ថា​តើ​សារជាតិ​ចិញ្ចឹម​ណាមួយ​នៅ​ក្នុង​អាហា​របួស​គឺ​បង្ហាញថា​មាន​ប្រយោជន៍​នោះទេ​។ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​មាន​ទ្រឹស្តី​មួយចំនួន​។ ពួកគេ​បាន​បង្ហាញ​ពី​ការស្រាវជ្រាវ​ពី​មុន​ដែល​បានបង្ហាញ​ថា អាហារ​ដែល​មាន​ជាតិ​សូ​ដ្យូ​មតិច និង​មាន​ជាតិ​ប៉ូ​តា​ស្យូម​ខ្ពស់​សុទ្ធតែ​ទំនោរ​ជា​បន្ថយ​សម្ពាធ​ឈាម​។​
​ការស្រាវជ្រាវ​៣២​បាន​ប្រៀបធៀប​ភាពខុសគ្នា​រវាង​អ្នក​ដែល​ញ៉ាំ​សាច់ និង​អ្នក​ដែល​មិន​ញ៉ាំ​សាច់​។ ប្រភេទ​នៃ​ការស្រាវជ្រាវ​ទាំងនោះ​បាន​ពិពណ៌នា​ពី​ទំនាក់ទំនង​ថា ពួកគេ​មិន​អាច​បង្ហាញ​ពី​អាហារ​តែមួយ​មុខ គឺជា​ហេតុផល​ដែល​ទំនោរ​អោយ​ចុះ​ឈាម​ជាង​អ្នក​ញ៉ាំ​សាច់​នោះទេ​។​
ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង JAMA Internal Medicine​។​
គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង​ដែល​មិន​ពាក់ព័ន្ធ​នៅ​ក្នុង​ការស្រាវជ្រាវ​បាន​និយាយថា គាត់​ចង់​មើល​ការស្រាវជ្រាវ​បន្ថែម​មុននឹង​គាត់​ណែនាំ​ទៅ​អ្នកជំងឺ​របស់គាត់​អោយ​ឈប់​ញ៉ាំ​សាច់​៕
ប្រភព ៖  health

No comments