ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

ករណី៖អំពើលួច(កាច់សោរយកម៉ូតូ)!

បង្រ្កាបករណីលួចកាច់ករម៉ូតូ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០១នាក់
#ស្រុកអង្គស្នួល៖ ថ្ងៃទី១៧.០៦.២០១៧
+ករណី៖អំពើលួច(កាច់សោរយកម៉ូតូ)
-កើតហេតុថ្ងៃទី១៦.០៦.២០១៧ វេលាម៉ោង ១៩:៥០នាទី
ចំណុចមុខផ្ទះជនរងគ្រោះ ភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនរងគ្រោះ: ឈ្មោះ ថន ធុច ភេទប្រុស អា យុ៣០ឆ្នាំ ជនជាតិខ្មែរមុខរបរ ជាងជួសជុលរថយន្តស្នាក់ នៅភូមិអូដឹម សង្កាត់ចោមចៅខណ្ឌ័ពោធិសែនជ័យភ្នំពេញ។ជនសង្ស័យ ០២នាក់មានឈ្មោះ ហុង រដ្ឋា ភេទប្រុស២៧ឆ្នាំ ជនជាតិខែ្មរ មុខរបររត់ម៉ូតូឌុប រស់នៅភូមិផ្សារកំបូល សង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យភ្នំពេញ(របួសក្បាលប្រជាជនវ៉ៃ)(ឃាត់ខ្លួន) និងបក្ខពួកម្នាក់ទៀតមិនស្គាល់ឈ្មោះភេទប្រុស។សម្ភារះបាត់បង់៖ ម៉ូតូសង់សេ១២៥ពណ័ខ្មៅឆ្នាំ២០១៤ពាក់ផ្លាកលេខភ្នំពេញ1CM-8869 លេខតួនិងម៉ាសុីន9102221បង្ក្រាបបានមកវិញ និងមធ្យោបាយធ្វើសក្មភាពម៉ូតូ១គ្រឿងសេ១២៥ពណ៍ខ្មៅមិនច្បាស់ស៊េរី។ សភាពនៃរឿងហេតុ៖នៅវេលាម៉ោងកើតហេតុជនរងគ្រោះបានអង្គុយហូបបាយនៅក្នុងផ្ទះពូដោយចតម៉ូតូខាងមុខផ្ទះមិនបានបិតសន្ទះសោរទេ។ពេលកំពុងហូបាយមីងរបស់ខ្លួនក៏ដើរចេញមកក្រៅផ្ទះស្រាប់តែឃើញជនសង្ស័យម្នាក់កំពុងកាច់សោរកម៉ូតូរួចជិះឆ្ពោះទៅទិសខាងជើង ភ្លាមនោះមីងជនរងគ្រោះក៏ស្រែកឆោឡោព្រមទាំងទូរសព្ទ័ប្ដឹងសមត្ថកិច្ចហើយសមត្ថកិច្ចក៏ធ្វើការពួនស្ទាក់មួយសន្ទុះក្រោយមកសមត្ថកិច្ចក៏ឃាត់បានជនសង្ស័យម្នាក់នៅភូមិទន្លាប់ឃុំទួលព្រេជស្រុកអង្គស្នួលខេត្តកណ្ដាលដែលជិះម៉ូតូជនរងគ្រោះចំណែកជនសង្ស័យម្នាក់ទៀតដែលជិះម៉ូតូធ្វើសកម្មភាពក៏ជិះគេចខ្លួនបាត់ទៅ។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ធាននគរគរបាលស្រុក ដើម្បីសួរបន្តនិងកសាងសំណំុរឿងចាត់ការតាមនីតិវិធីច្បាប់។



ប្រភព ៖ Eav Chamroeun

No comments