ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

អាមេរិកប្រារព្ធ (ទិវាភពព្រះអង្គារ)និងដាក់តាំងបង្ហាញ យានគំរូសម្រាប់បេសកកម្មមនុស្សលើភពអង្គារនេះដែលធ្វើឡើងនៅ រដ្ធធានីវ៉ាស៊ីនតោន!

អាមេរិកប្រារព្ធ (ទិវាភពព្រះអង្គារ)និងដាក់តាំងបង្ហាញ យានគំរូសម្រាប់បេសកកម្មមនុស្សលើភពអង្គារនេះដែលធ្វើឡើងនៅ រដ្ធធានីវ៉ាស៊ីនតោន!
(អាមេរិក)៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៏មានចិន ស៊ីនហួរ កាលពី ថ្ងៃសៅរ៏ ទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានឱ្យដឹងថានៅរដ្ធធានីវ៉ាស៊ីនតោន បានប្រារព្ធនូវ<ទិវាភពព្រះអង្គារ) និងដាក់បង្ហាញនូវយានគំរូសម្រាប់បេសកកម្ម Mars Roverដែលមានអ្នកចូលទស្សនាជាច្រើននាក់ផងដែរ។គួរបញ្ជាក់ថា ទីភ្នាក់ងារអវកាស​អាមេរិក NASA បានធ្វើការបង្អួត​បង្ហាញ​គំរូដ៏អស្ចារ្យ​នៃយានស្រាវស្រាវ Mars 2020 Rover នេះ​ជាលើកដំបូង​នៅ​​ឯ​មជ្ឈ​មណ្ឌល​អវកាស Kennedy នៃរដ្ឋផ្លូរីដា កាលពីដើម​ខែមិថុនា​កន្លងទៅនេះ។ បើសិនជាអ្នក​​យល់ឃើញថា វាមានរូបរាង​ និងលក្ខណៈ​ដូចជា​ត្រូវ​បាន​គេយកចេញ​​ពីក្នុងរឿងប្រភេទ Superheroes ឬមួយ​ក៏​វីដេអូ​ហ្គេម​​ជា​ជាងយាន​ពិតប្រាកដ​ សម្រាប់ធ្វើ​ការស្រាវជ្រាវ​រុករក​នៅលើភពអង្គារនោះ ​អ្នកពិត​ជាគិត​ត្រូវហើយ​ព្រោះថា អង្គការ NASA មិន​ទាន់​បានបញ្ចប់ការរួមផ្សំ​នៃគំនិត សម្រាប់គំរូ​នៃការរចនាចុង​ក្រោយ សម្រាប់យាន Mars Rover ថ្មីនេះនៅ​ឡើយទេ៕យានគំរូ Mars Rover នេះមានកម្ពស់ជាង ០៣ម៉ែត្រ  សម្រាប់យានគំរូដ៏អស្ចារ្យមួយនេះ។



ប្រភព ៖ cambo-space
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments