ករណីចាប់ជំរិតក្មេងស្រីសិស្សសាលាអាយុ៨ឆ្នាំ នៅខេត្តកំពង់ស្ពឺ ពេលនេះកម្លាំងនគរបាលចាប់ខ្លួន ជនដៃដល់បានហើយ នៅខេត្តកំពង់ឆ្នាំង។(មានវីដេអូ)
កំពង់ស្ពឺ)៖ ករណីក្មេងស្រីសិស្សសាលាបឋមសិក្សាអង្គលំទង ស្ថិតនៅភូមិព្រែតាមួច ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ដែលត្រូវបានស្ដ្រីម្នាក់ ចាប់ខ្លួនទៅបាត់ហើយ ជំរិតទារប្រាក់ពីឪពុកម្ដាយ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នោះ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានកណ្តាលសន្តិសុខ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ហើយឈានទៅដល់ការចាប់ខ្លួនបានហើយ នៅទីរួមខេត្តកំពង់ឆ្នាំង។
មន្ដ្រីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានប្រាប់នៅមុននេះបន្ដិចថា ជនសង្ស័យត្រូវបានចាប់ខ្លួន ខណៈទៅបើកលុយ ដែលជំរិតពីឪពុកម្ដាយក្មេងស្រីរងគ្រោះចំនួន៤,០០០ដុល្លារ នៅទីភ្នាក់ងារវីងមួយកន្លែង ស្ថិតនៅម្ដុំផ្សារលើ ទីរួមខេត្តកំពង់ឆ្នាំង។
បើតាមសមត្ថកិច្ចជនសង្ស័យឈ្មោះ ហេង សុខលី អាយុ៣៨ឆ្នាំ រស់នៅភូមិកន្ទោក ខណ្ឌពោធិ៍សែនជ័យ ដែលស្ដ្រីរូបនេះ បានចាប់ក្មេងស្រីរងគ្រោះ ឈ្មោះ ម៉ុក ចាន់រស្មី អាយុ៨ឆ្នាំ ហើយជំរិតទារប្រាក់ពីឪពុកម្ដាយក្មេងស្រី ចំនួន៤,០០០ដុល្លារ។
នៅពេលនេះស្ដ្រីសង្ស័យត្រូវបាននាំខ្លួន យកទៅសួរនាំនៅនាយកដ្ឋាន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ដោយឡែកក្មេងស្រីរងគ្រោះក៏ត្រូវបានសមត្ថកិច្ច ទាក់ទងទៅក្រុមគ្រួសារមកទទួលយកផងដែរ៕
ប្រភព ៖ យុវជន កំពង់ស្ពឺ
សូមជួយស៊ែរបន្តផង! សូមអរគុណ!






Post a Comment