ខាងក្រោមនេះជាវិធីជួយសង្រ្គោះមនុស្សនៅពេលមានអាការៈថប់ដង្ហើម!
នៅពេលដែលឃើញមនុស្សថប់ដង្ហើមយើងគួរតែបញ្ចូនគាត់ទៅសង្រ្គោះនៅមន្ទីពេទ្យដែលនៅជិតបំផុតប៉ុន្ដែក្នុងគរណីត្រូវសង្រ្គោះបន្ទាន់នៅនិងកន្លែងដើម្បីអាចជួយសង្រ្គោះជីវិតមនុស្សឱ្យទាន់ពេលវេលា ។បើសិនជាលោកអ្នកបានជួបហេតុការណ៏នេះនៅខាងក្រៅលោកអ្នកអាចអនុវត្តតាមការណែនាំដូចខាងក្រោមនេះជំហានដំបូងយើងត្រូវដាក់ក្បាលជនរងគ្រោះភ្ងើយទៅខាងក្រោយដើម្បីជួយសម្រួលដល់ផ្លូវដង្ហើមជនរងគ្រោះហើយយកថ្ពាល់របស់អ្នកដែលជួយសង្រ្គោះដាក់ជិតនិងច្រមុះជនរងគ្រោះ។ បើសិនជាមានអារម្មណ៍ថាមានខ្យល់ប៉ះនិងថ្ពាល់របស់អ្នកនោមានន័យថាជនរងគ្រោះអាចដកដង្ហើមបានហើយ។ក្នុងករណីជនរងគ្រោះមិនដកដង្ហើមនោះអ្នកសង្រ្គោះត្រូវបញ្ចូលខ្យល់ដង្ហើមដល់ជនរងគ្រោះ ពីរដង (ម្ដងមួយវិនាទី)។ ជំហានបន្ទាប់ត្រូវធ្វើការពិនិត្យជីពចររបស់ជនរងគ្រោះបើសិនជាជនរងគ្រោះមាន ជីពចរទៀងទាត់នោះមានន័យថា បេះដូងរបស់គាត់មានដំណើរការ។ដូច្នេះគេត្រូវបបន្តបញ្ចូលខ្យល់ដង្ហើមម្តងរៀងរាល់៥ទៅ៦វិនាទីទន្ទឹមនឹងពិនិត្យជីពចររៀងរាល់២នាទីម្តង។ប៉ុន្ដែក្នុងករណីដែលជនរងគ្រោះមិនមានជីពចរ គឺមានន័យថាបេះដូងរបស់គាត់មានដំណើរការទេ។អ្នកជួយសង្រ្គោះត្រូវសង្កត់បេះដូងជនរងគ្រោះចំនួន ៣០ដងនិងផ្លុំខ្យល់ចំនួន២ដង។បន្ទាប់មកចាប់ផ្តើមសង្កត់បេះដូង៣០ដងនិងផ្លុំខ្យល់ចំនួនពីរដងទៀត។ ធ្វើដូច្នវចុះឡើងដើម្បីសង្កត់បេះដូង(នៅផ្នែកខាងឆ្វេងនៃទ្រូង)អោយបាន១០០ដងនៅក្នុងមួយនាទី។គេត្រូវធ្វើដូ្ចនេះរហូតដល់ជនរងគ្រោះដឹងខ្លួន។
ប្រភព ៖ health
សូមជួយស៊ែរបន្តផង! សូមអរគុណ!
ប្រភព ៖ health
សូមជួយស៊ែរបន្តផង! សូមអរគុណ!


Post a Comment