ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

ឆាប់ចាប់ផ្ដើមពីពេលនេះភ្លាមទៅបើចង់នៅក្មេង!

ពិតណាស់ការហាត់ប្រាណមិនត្រឹមតែអាចជួយឱ្យយើងមានសុខភាពល្អនោះទេថែមទាំងជួយកាត់បន្ថយជំងឺជាច្រើនផងដែរ។
ដូចជា ជំងឺវង្វេង ជំងឺបេះដូង ជំងឺមហារីក ជំងឺបាក់ទឹកចិត្ត និង ជំងឺទឹកនោមផ្អែមជាដើម...ល។
តាមការស្រាវជាវបានឱ្យដឹងថាការធ្វើលំហាត់ប្រាណអាចជួយឱ្យយើងមានអាយុរស់នៅបានយូរ និងមានសុខភាពល្អជាងអ្នកដែលមិនហាត់ប្រាណដល់ទៅ៧ដងឯណោះ។ទោះបីជាអ្នកមានវ័យចាស់ក៍ដោយក៏អាចធ្វើលំហាត់ប្រាណបាននិងមានឱកាសមានសុខភាពល្អជាអ្នកមនុស្សចាស់ដែលមានហាត់ប្រាណ៣ដងផងដែរ។តាមការបកស្រាយរបស់លោក ម៉ាក ហាមឺរ (Mark Hamer) មកពីសកលវិទ្យាល័យ London បាននិយាយថាមនុស្សចាស់ចាំបាច់គួរធ្វើការលំហាត់ប្រាណឱ្យបានទៀងទាត់បើចង់ឱ្យមានសុខភាពល្អនិងអាយុវែងនោះ។ជាពិសេសចំពោះអ្នកដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែមជំងឺបេះដូង គួរយកចិត្តទុកដាក់ក្នុងការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ផងដែរ។


សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments