ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

លោកអ្នកគួរទទួលទានប្រេង អូលីវ ដើម្បីបេះដូងមានសុវត្ថិភាព ជាជាងទទួលទានប្រេងឆាធម្មតា!

លោកអ្នកគួរទទួលទានប្រេង អូលីវ ដើម្បីបេះដូងមានសុវត្ថិភាព ជាជាងទទួលទានប្រេងឆាធម្មតា!
ហេតុអ្វីបានជាប្រេងអូលីវមានអត្ថប្រយោជន៏ដល់បេះដូង?តាមការសិក្សាមួយបានបង្ហាញថា ខ្លាញ់ Monounsaturated គឺជាប្រេងដ៏ល្អបំផុតសម្រាប់សុខភាពបេះដូងវាអាចធ្វើឱ្យជាតិខ្លាញ់ Cholesterol LDL ចុះទាបតែមិនអាចធ្វើឱ្យជាតិខ្លាញ់ Cholesterol HDL ដែលល្អចុះថយបានឡើយ។អ្វីដែលល្អជាងនេះទៀតនោះ ខ្លាញ់ Monounsaturaed មានមុខងារជួយសម្រួលដល់ការខូចខាតរបស់សរសៃឈាម អាក់ទ័រដែលបង្កឡើងដោយសារជាតិខ្លាញ់ Cholesterol LDL ។គ្រូពេទ្យជាច្រើននៅក្នុងប្រទេសអ៊ីតាលី បានប្រើប្រាស់ប្រេងអូលីវមកព្យាបាលអ្នកជំងឺដែលមានអាការៈគាំងបេះដូង។ក្នុងចំណោមអ្នកជំងឺទាំងនោះមានអ្នកជំងឺជាច្រើនបានធូរស្រាលទៅលើចរន្ដឈាមរបស់ពួកគេ ហើយក៍ជួយកាត់បន្ថយអត្រ្តាគាំងបេះដូងទៅថ្ងៃមុខទៀតផង។


ប្រភព ៖ health
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments