ផលប៉ះពាល់គ្រោះមហន្តរាយទឹកជំនន់នៃភាគពាយព្យប្រទេសកម្ពុជា!
ឧត្តរមានជ័យ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៧ព្រឹកនេះ យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧត្តុនិយម ខេត្ត បានអោយដឹងថា ស្ថានភាព ទឹកក្នុងបឹងតាម៉ុក ស្រកចុះមកសល់ត្រឹម ចំនួន ៣,៨០ម៉ែត្រ បើគិតចាប់ពីម៉ោង ១១ និង៣០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ដែលថយចុះចំនួន០,៣០ ម៉ែត្រ បើធៀបទៅថ្ងៃទី ២៦ ខែកក្កដា ។
លោក ញ៉ឺន កួន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត បានប្រាប់អោយដឹងថា ស្ថានភាព ជំនន់ទឹកភ្លៀង នៅទូរទាំងស្រុកត្រពាំងប្រាសាទ បានធូរស្រាលឡើងវិញទាំងស្រឹឹឥើ។ុំខុំខុំខ?ុង ទឹកជំនន់បានបន្តហូរចាក់ទៅតំបន់ស្រុកអន្លង់វែង ធ្វើអោយទឹកក្នុងបឹងតាម៉ុក បានហក់ ឡើងជាជំហុក ដែលហួសពីកំរិត នៃប្រកាសអាសន្ន ចំនួន ២,៩០ម៉ែត្រ ។
លោកបានបញ្ជាក់ថា ស្ថានភាពទឹកក្នុងបឹងតាម៉ុក ក៏បានស្រកចុះជាបន្តបន្ទាប់ផងដែរ រហូតដល់ម៉ោង ១១ថ្ងៃត្រង់ ទី២៧ ខែកក្កដា ម្សិលមិញនេះ បើទោះបីជាយ៉ាងណា ក៏
ក្នុងនោះដែរ អាាាជ្ញាធរខេត្តឧត្តរមានជ័យ ឯកឧត្តម ស ថាវី បានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋ អោយមានការប្រុងប្រយ័ត្ន និងជម្រុញដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ត្រៀមអន្តរាគមន៍គ្រប់ពេលវេលា ដើម្បីជួយដល់ប្រជាពលរដ្ឋ។
អាជ្ញាធរស្រុកអន្លង់វែង លោក ហោជិន វរ:យុទ្ធ អភិបាលនៃគណ:អភិបាលស្រុកអន្លង់វែង បានឱ្យដឹងថា សំពាធទឹក ជំនន់ទឹកភ្លៀងបានធ្លាក់ទៅដល់ស្រុកអន្លង់វែង រយៈពេល ១យប់ ២ថ្ងៃ បានប៉ះលំនៅដ្ឋាន ប្រជាពលរដ្ឋ លើភូមិចំនួន២០ ក្នុងឃុំចំនួន ៤ ដែលស្មើរនឹងចំនួន ១១៤ខ្នងផ្ទះ ដីស្រែ ចំការលិចលង់ចំនួន ១៣០២ហិចតា ផ្លូវរងការលិចលង់ ទាំងស្រុក មានប្រវែង ៣១៣០ម៉ែត្រ និងទំនប់រក្សាទឹក រងការខូចខាត ពីលក្ខណៈ មធ្យមទៅធ្ងន់ប្រវែង ២០០ម៉ែត្រ ហើយក៏មាន សាលារៀន មួយខ្នងស្ថិតនៅក្នុងឃុំថ្លាត ស្រុកអន្លង់វែង ត្រូវបានលិចលង់យ៉ាងខ្លាំង ធ្វើអោយសិស្ស ជាប់ ក្នុងសាលារៀន មិនអាចត្រឡប់ទៅផ្ទះវិញបាន អស់រយៈពេល ២ថ្ងៃ ។
គួរបញ្ជាក់ថា៖ ស្រុកត្រពាំងប្រាសាទ ក៏បានទទួលរងគ្រោះដោយសារទឹកជំនន់ភ្លៀង កាលពីថ្ងៃទី២៦ ខែកក្កដា លើឃុំចំនួន ៤ គឺអូរស្វាយ ឃុំផ្អាវ ឃុំបាក់អន្លូង និងឃុំទំនប់ដាច់ហើយមានលំនៅដ្ឋានប្រជាពលរដ្ឋចំនួន ២១៨ខ្នងផ្ទះ ដែលលិចលង់ដោយសារទឹកជំនន់ភ្លៀងនេះផងដែរ ។
ប្រភព ៖ Simmons Frances
សូមជួយស៊ែរបន្តផង! សូមអរគុណ!

Post a Comment