ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

Facebook និងបើកដំណើរការទូរទស្សន៏ជាលើកដំបូងដើម្បីប្រជែងជាមួយYoutube ដែលមានវីដេអូច្រើនជាងគេ!

Facebook ដែលជាបណ្ដាញសង្គមយក្សនិងមានអ្នកប្រើប្រាស់រាប់លាននាក់ក្នុងមួយថ្ងៃៗនោះនឹងដាក់ឱ្យដំណើរការនូវមុខងារផ្សាយទូរទស្សន៍ នៅពាក់កណ្ដាលខែ សីហា ឆ្នាំ២០១៧នេះហើយ ដែលកម្មវិធីនីមួយៗអាចនិងមានរយៈពេល ៥នាទី ទៅ ១០នាទីផងដែរ។សម្រាប់គំរោងនេះក៏មានដៃគូរសហការជាច្រើនដែរដូចជា Group Nine Media, BuzzFeed, ATTN , និងVok Media ដែលក្រុមហ៊ុនទាំងអស់នេះសុទ្ធសឹងតែល្បីល្បាញក្នុងការផលិតកម្មវិធីវីដេអូទូរទស្សន៏និងគេហទំព័រផងដែរ ក្រុមហ៊ុនខាងលើនេះគឺបានក្ដោបក្ដាប់ទីផ្សារក្នុងស្រុកអាមេរិកស្ទើរតែទាំងស្រុងបាត់ទៅហើយព្រមទាំងបណ្ដាប្រទេសជាច្រើនទៀត។ទូរទស្សន៍Facebook នេះនិងក្លាយជាដៃគូរប្រគួតប្រជែងដ៏ធំជាមួយបណ្ដាញសង្គមYoutube ដែលជាបណ្ដាញសង្គមឈរនៅលើកំពូលតារាងមានវីដេអូច្រើនជាងគេ។សម្រាប់ដាក់មុខងារនេះនៅដំណាក់កាលដំបូងមានតែក្នុងទឹកដីសហរដ្ធអាមេរិកតែប៉ុណ្ណោះ។ប៉ុន្តែសម្រាប់កាលបរិច្ឆេទនៅមិនទាន់មានការបញ្ចាក់នៅឡើយទេ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!




No comments