រំភើបមែនទែន អង្គការ NASA បញ្ចេញវីដេអូជាលើកដំបូងយាន Horizons ហោះកៀកបំផុតលើភពភ្លុយតូ បើមិនបានទស្សនាពិតជាស្ដាយក្រោយ!(មានវីដេអូ)
(អាមេរិក) ៖ ពិតជាគួរឱ្យភ្ញាក់ផ្អើលមែនដោយកាលពីពេលថ្មីៗនេះ ទីភ្នាក់ងារអវកាស NASA បានបញ្ចេញនូវវីដេអូឃ្លីបមួយដែលយាន Horizons ធ្វើការហោះកៀកនិងភពភ្លុយតូធ្វើឱ្យអារម្មណ៍ថាដូចបានទៅដល់ទីនោះផ្ទាល់តែម្ដង។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៏មាន Channel News Asia កាលពីថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។
អង្គការ NASA បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «ខ្សែវីដេអូដ៏អស្ចារ្យនេះ ដែលត្រូវបានបង្កើតឡើង តាមរយៈការប្រើប្រាស់ទិន្នន័យពីដំណើរផ្សងព្រេងនៃការហោះ Flyby របស់យានអវកាស New Horizons កាលពីឆ្នាំ២០១៥នោះ បានផ្តល់ឲ្យយើងគ្រប់គ្នានូវទិដ្ឋភាពថ្មីៗដ៏អស្ចារ្យ នៃលក្ខណៈសម្បត្តិប្លែកៗជាច្រើន ដែលត្រូវបានរកឃើញ និងបានកែប្រែទស្សនវិស័យរបស់យើង ចំពោះភពភ្លុយតូកន្លងមក»។
ទីភ្នាក់ងារអវកាសអង្គការ NASA បានឱ្យដឹងផងដែរថា បន្ទាប់ពីវីដេអូរបស់យាន Horizons ហោះកៀកនិងភពភ្លុយតូខ្លួនក៍បានបញ្ចេញនូវវីដេអូឃ្លីប អំពីព្រះច័ន្ទ Charon ដែលជាព្រះច័ន្ទធំបំផុតក្នុងចំណោមព្រះច័ន្ទទាំង៥របស់ភ្លុយតូផងដែរ។ ហើយវីដេអូទាំងនេះក៍មានការកែសម្រួល និង បំផ្លើសខ្លះៗដែរ ហើយផ្ទៃដីទាំងពីរនេះ ក៏បានប្រើប្រាស់នូវ Effect ផងដែរ។
សូមទស្សនាវីដេអូខាងក្រោមនេះ
ប្រភព៖ cambo-space
សូមជួយស៊ែរបន្តផង! សូមអរគុណ!





Post a Comment