ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

ក្រសួងធនធានទឹក៖ ឥទ្ធិពលព្យុះទី៨ ឈ្មោះ SONCA នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ច្រើន ផ្ទៃសមុទ្រមានរលកខ្ពស់ៗ ហើយទឹកទន្លេក៏នឹងហក់ឡើង សូមប្រុងប្រយ័ត្នខ្ពស់!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសថា ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលព្យុះទី៨ឈ្មោះ សុនកា ( SONCA ) ដែលនឹងបង្កឲ្យមានភ្លៀងធ្លាក់ច្រើន ផ្ទៃសមុទ្រមានរលកខ្ពស់ៗ ហើយទឹកទន្លេក៏នឹងហក់ឡើងវិញជាថ្មី។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងបន្តកើតមានឡើងរហូតដល់ចុងខែកក្កដា ឆ្នាំ២០១៧ ហើយតំបន់មាត់សមុទ្រ នឹងបង្កឲ្យមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន រលកសមុទ្រធំៗ និងមានខ្យល់បក់ខ្លាំង។
ជាមួយស្ថានភាពបែបនេះ ក្រសួងធនធានទឹក សូមអំពាវនាវឲ្យប្រជានេសាទ និងប្រជាពលរដ្ឋធ្វើដំណើរតាមមាត់សមុទ្រ បង្កើនការប្រុងប្រយ័ត្ន ចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ៕
សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមខាងក្រោមនេះ៖
 សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម
ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលព្យុះទី៨ឈ្មោះ សុនកា ( SONCA ) ដែលនឹងបង្កឲ្យមានភ្លៀងធ្លាក់ច្រើន ផ្ទៃសមុទ្រមានរលកខ្ពស់ៗ ហើយទឹកទន្លេក៏នឹងហក់ឡើងវិញជាថ្មី
ឥទ្ធិពលព្យុះទី៨ ឈ្មោះ SONCA នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ច្រើន ផ្ទៃសមុទ្រមានរលកខ្ពស់ៗ ហើយទឹកទន្លេក៏នឹងហក់ឡើង
ប្រភព ៖ khmerload
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments