សាហាវស្តែងៗ! រថក្រោះចំបាំងអង់អាចហ៊ានបើករារាំង ដើម្បីជួយសង្រ្គោះជីវិតមនុស្សជាច្រើននាក់ ពីរថយន្តបំផ្ទុះគ្រាប់បែកអត្ថឃាត (មានវីដេអូ)
-រថក្រោះចំបាំងរបស់ប្រទេសអេហ្ស៊ីប បានប្រទះឃើញឡានមួយគ្រឿងបើកបរយ៉ាងលឿនឆ្ពោះពីច្រកភាគខាងជើង
-ឡាននោះមានផ្ទុកក្រុមភេរវករ៤នាក់ និងសារធាតុផ្ទះ
-អ្នកនាំពាក្យរបស់មន្រ្តីកងទ័ពបានឲ្យដឹងថា មនុស្ស៧នាក់ត្រូវបានស្លាប់ ក្នុងការផ្ទុះជាបន្តបន្ទាប់
-មនុស្ស៥០នាក់ ត្រូវបានជួយឲ្យរស់រានមានជីវិតដោយរថក្រោះចំបាំងមួយនេះ ។
ប្រទេសអេហ្ស៊ីប: ដោយយោងទៅតាមសារព័ត៌មានរបស់ចក្រភពអង់គ្លេស daiymail បានធ្វើការចុះផ្សាយ នៅព្រឹកនេះ ដោយ បានបង្ហាញនូវខ្សែអាត់វីដេអូខ្លីមួយ ពីរថក្រោះចំបាំងអង់អាចរបស់អេហ្ស៊ីបដោយបានជួយសង្រ្គោះមនុស្សប្រមាណ៥០នាក់ ពីការបំផ្ទុះគ្រាប់បែកអត្ថឃាតពីក្នុងឡានតូចមួយគ្រឿង ។
រូបភាព©Reuters
រូបភាព©Reuters
តាមសំដីរបស់មន្រ្តីកងទ័ពមា្នក់បានឲ្យដឹងថា ដំបូងឡើយ រថក្រោះរបស់ក្រុមកងទ័ព បានប្រទះឃើញឡានមួយគ្រឿងបើកបរយ៉ាងលឿនឆ្ពោះពីច្រកភាគខាងជើង ឡាននោះមានក្រុមភេរវករ ដែលផ្ទុកទៅដោយខ្មាំងកាំភ្លើង៤នាក់ គ្រឿងផ្ទុះប្រមាណ១០០គីឡូក្រាមផងដែរ ។
ទោះបីជាបានជួយសង្រ្គោះមនុស្ស៥០នាក់មែនពិត តែជាអកុសលនោះ មានជនស៊ីវិល៧នាក់ រួមទាំងកុមារ២នាក់ បានបាត់បង់ជីវិត ។
រូបភាព©Reuters
រូបភាព©Reuters
ប្រភព ៖ fullmoon-news
សូមជួយស៊ែរបន្តផង! សូមអរគុណ!





Post a Comment