កវីតូច ពេជ្រ ថៃ ទទួលបានកាដូពីលោក ឩកញ៉ា ស្រី ចាន់ថន ហើយ!
កវីតូច ពេជ្រ ថៃ ទទួលបានកាដូពីលោក ឩកញ៉ា ស្រី ចាន់ថន ហើយ!
បន្ទាប់ពីការបង្ហាញសមត្តភាពក្នុងកម្មវិធី ប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice kids Cambodia របស់កុមារា ពេជ្រ ថៃ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទាំងក្នុង និង ក្រៅប្រទេស ក៏មានការជួយឩបត្ថម្ភដល់ កវីតូច ពេជ្រ ថៃ ជាបន្ដបន្ទាប់ផងដែរ។ក្នុងនោះក៍មានលោក ឧកញ៉ា ស្រី ចាន់ថន បានប្រកាសជួយឧបត្ថម្ភដល់កវីតូច ពេជ្រ ថៃ ផងដែរ។ លោក ឧញ៉ា ស្រី ចាន់ថន បាននាំ ពេជ្រ ថៃ ដើរលេងនៅផ្សារ jet's Container និងជូនជាកដូនិងសម្ភារៈសិក្សាមួយចំនួនដល់កុមារា ពេជ្រ ថៃ ។ នេះបើយោងតាមការបង្ហោះចូលគរណី ហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់ឧកញ៉ា ស្រី ចាន់ថន ថា ៖ ព្រឹកនេះកូន ពេជ្រ ថៃ បានទទួលនូវ ថវិការ, កុំព្យូទ័រ, កង់, កង្ហារ, រួមទាំងសំភារៈមួយចំនួនទៀត ដើម្បីជាការជំនួយដល់ការសិក្សារបស់កូននឹង បង្កើននូវសមត្ថភាពរបស់កូនអោយកាន់តែរីកចំរើនបន្ថែមទៀតក្នុងថ្ងៃអនាគត We’re all family ៕
សូមជួយស៊ែរបន្តផង! សូមអរគុណ!







Post a Comment