ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

តើកញ្ញា សុគន្ធ និសា មានរឿងអីបានជាបង្ហោះសារបែបនេះ.....


តើកញ្ញា សុគន្ធ និសា មានរឿងអីបានជាបង្ហោះសារបែបនេះ.....
កញ្ញា សុគន្ធ និសា ដែលជាតារាចម្រៀងស្រស់សោភា និងសន្ទុះការគាំទ្រកាន់តែខ្លាំងបន្ទាប់ពីឈានជើងចូលទ្រនំចាស់វិញ្
ហង្សមាសវិញ និងថ្មីៗនេះនាងគឺជា គណកម្មការ ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក (The Voice Kids Cambodia)
មិនត្រឹមតែប៉ុណ្ណោទេនាងក៏ជាតួរឯកក្នុងខ្សែភាពយន្តភាគខ្មែរជាលើកដំបូងរបស់ផលិតកម្មរស្មីហង្សមាសផងដែរ។
តាមរយៈការវិញមកហង្សមាសលើកនេះធ្វើឱ្យនាងទទួលបានឱកាសល្អជាច្រើនហើយបទចម្រៀងកញ្ញា ក៏ទទួលបានការគាំទ្រខ្លាំងពី
សំណាក់ទស្សនិកជនជាច្រើនផងដែរ។ បើយោងតាមផេកហ្វេសប៊ុករបស់ កញ្ញា សុគន្ធ នីសា បានសរសេរថា «ពេលនៅម្នាក់ឯង តស៊ូការលំបាកនឹងជីវិត មិនត្រូវគិតទេថា នឹងត្រូវខឹងនឹងអ្នកដទៃ ដែលមិនបានមករួមទុក្ខជាមួយ ត្រូវចេះគិតថា ជីវិតម្នាក់ៗសុទ្ធតែពិបាក យើងក៏មិនបានទៅរួមទុក្ខនឹងបញ្ហារបស់គេដែរ រវល់ទៅខឹងនឹងគេ អន់ចិត្តនឹងគេ កាន់តែធ្វើឲ្យខ្លួនឯងទន់ខ្សោយ ហើយខាតពេលខ្លួនឯង អន់ចិត្តមិនអាចដោះស្រាយបញ្ហា បានទេ។ ធ្វើចិត្តឲ្យខ្លាំងហើយតស៊ូ កុំបោះបង់ខ្លួនឯង ទើបអាចដោះស្រាយបញ្ហាបាន»។




សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments