ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

យានអវកាស New Horizons បន្តដំណើរទៅចុងបំផុត នៃប្រព័ន្ធព្រះអាទិត្យ Kuiper Belt បន្ទាប់ពីថតបាន រូបភ្លុយតូ !

(អវកាស)៖តាម​ការចេញផ្សាយ​គេហទំព័រ​វិទ្យាសាស្រ្ត​ SpaceRef.com កាលពី​ថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។
 យានអវកាស New Horizons បានធ្វើដំណើរចេញពីភពមិនពេញលក្ខណៈ (ភ្លុយតូ) នឹងកំពុងធ្វើដំណើរទៅចុងបំផុតនៃប្រព័ន្ធព្រះអាទិត្យ
គោលដៅទីមួយរបស់អង្គការ NASA ទៅកាន់ខ្សែក្រវ៉ាត់ខៃភើ (KBO) ឬ ហៅថា (2014 MU69) សម្រាប់គោលដៅទីពីរ យានអវកាស New Horizons នឹង ហោះទៅឆ្វែលកៀក
ក្នុងឆ្នាំ២០១៩ ខាងមុខនេះ។ បើតាមការសិក្សាស្រាវជាវ របស់វិទ្យាស្ថានស្រាវជ្រាវ Southwest ទីក្រុង Boulder រដ្ធ Colorado
បានឱ្យដឹងថាយានអវកាស New Horizons មានចម្ងាយ ៧៨២.៤៥ លានគីឡូម៉ែត្រហួសពីភព ភ្លុយតូ ដែល​ជា​ចម្ងាយដូចគ្នាបើធៀបទៅនឹងដំណើរដែលត្រូវបន្តឆ្ពោះទៅ MU69។
សម្រាប់រយៈចម្ងាយពីយានអវកាស New Horizons មានចម្ងាយពីភពផែនដីយើងប្រមាណ ៥.៧ពាន់លានគីឡូម៉ែត្រ ហើយគេត្រូវការ
ពេលវេលាប្រមាណជា ៥ម៉ោង ២០នាទី ដើម្បីឱ្យក្រុមការងារប្រតិបតិ្តការ បញ្ជូនរលកវិទ្យុសញ្ញាក្នុងល្បឿនពន្លឺទៅកាន់ទីអវកាសនេះ។



ប្រភព ៖ cambo-space

No comments