មិនដែលឃើញទេ! ស្ត្រីល្បីឈ្មោះជាធ្មប់ ប្រើដាវដោតចូលភ្នែកជាភ្នែក ដាក់ ដោត ចាក់ កន្លែងណាគឺជាកន្លែងនឹង កំពុងតែល្បីខ្លាំង
ស្ត្រីម្នាក់ដែលប្រជាពលរដ្ឋចាត់ទុកជាធ្មប់ចេះវេទមន្ត កំពុងតែល្បីខ្លាំងនៅក្នុងប្រទេសឥណ្ឌា ដោយសារតែស្រ្តីម្នាក់នេះអាចព្យាបាលជំងឺគ្រប់ប្រភេទ ដោយប្រើប្រាស់ដាវដោតចូលទៅក្នុងត្របកភ្នែករបស់មនុស្ស និងកន្លែងដែលកំពុងមានការឈឺចាប់។
ស្រ្តីជាធ្មប់ខាងលើមានឈ្មោះថា Phuleshwari Devi អាយុ៤៥ឆ្នាំ រស់នៅក្នុងស្រុក Koriya នៃទីក្រុង Chhattisgarh។ ស្រ្តីម្នាក់នេះត្រូវបានគេជឿថាមានថាមពលពិសេសពីធម្មជាតិ និងអាចជួយព្យាបាលបានគ្រប់យ៉ាងដោយគ្រាន់តែប្រើដាវរបស់នាង។
តាមរយៈរូបភាពដកស្រង់ចេញពីខ្សែវីដេអូមួយ បានបង្ហាញថានាងបានយកដាវដោតចូលទៅក្នុងត្របកភ្នែករបស់ស្រ្តីម្នាក់ឈ្មោះ Rama Devi ដែលកំពុងត្អូញត្អែរថាភ្នែករបស់នាងឈឺ និងមិនអាចមើលឃើញបានច្បាស់។ បន្ទាប់ពីព្យាបាលហើយនាង Rama Devi បាននិយាយថានាងមានអារម្មណ៍ប្រសើរជាងមុនសឹងមិនគួរឲ្យជឿ។
ក្រៅពីដោតដាវចូលត្របកភ្នែក ស្ត្រីជាធ្មប់ក៏បានយកដាវប្រើលើរាងកាយរបស់មនុស្សជាច្រើនកន្លែង ដូចជា ក ដៃ និងជើងជាដើមដើម្បីព្យាបាល។
- រូបថត: @Cover Asia Press- រូបថត: @Cover Asia Press
- រូបថត: @Cover Asia Press
- រូបថត: @SWNS.com / Newslions
- រូបថត: @SWNS.com / Newslions
អ្នកស្រុកម្នាក់បានសម្តែងការភ្ញាក់ផ្អើល និងជឿជាក់ថា:ស្រ្តីធ្មប់ម្នាក់នេះពិតជាអស្ចារ្យណាស់ នាងប្រើដាវព្យាបាលគ្រប់យ៉ាងមិនថាជំងឺអ្វីក៏ដោយ ចាប់ពីសក់ ភ្នែក ដល់ចុងជើងគឺថាអាចគ្រប់យ៉ាងទាំងអស់។- រូបថត: @Cover Asia Press
- រូបថត: @SWNS.com / Newslions
- រូបថត: @Cover Asia Press
- រូបថត: @SWNS.com / Newslions
- រូបថត: @Cover Asia Press
ប្រភព ៖ fullmoon-news











Post a Comment