ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

តារាចម្រៀង Original song លោក ថេណា បកស្រាយរឿងថៃយកបទ(ខុសជំនាន់)ទៅ Cover ជាបទថៃតែ......(មានវីដេអូ)

តារាចម្រៀង Original song លោក ថេណា ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន និង មិត្តៗយុវវ័យជាច្រើនក្នុងនោះបទ (ខុសជំនាន់) កំពុងតែមានសន្ទុះការគាំទ្រយ៉ាងខ្លាំង។ ពេលនេះលោកក៏បានបង្ហោះសារទៅកាន់ទស្សនិកជនបន្ទាប់ពីមានសារព័ត៍មានចុះផ្សាយថាបទ (ខុសជំនាន់)របស់លោក យកទៅ Cover ជាបទថៃពិរោះខ្លាំង។ ការពិតទៅបទដែលយកទៅ Cover ជាបទថៃមិនមែនជាបទ (ខុសជំនាន់)ឡើយវាគ្រាន់តែភ្លេងស្រដៀងគ្នាបន្តិចប៉ុណ្ណោះ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលលោក ថេណា បានសរសេរបកស្រាយ៖
គ្មានថៃណាគេមក Cover ចម្រៀងខ្ញុំទេមុននឹងចុះអីមួយអោយចេះស៊ើបអោយច្បាស់ផងវាមិនឡូយទេវាទៅជាធ្វេីអោយមនុស្សមួយចំនួនគេស្អប់ជ្រេញខ្ញុំវិញទេកុំសសេរចំណងជើងលើកខ្ញុំអីខ្ញុំអត់ត្រូវការទេ! ហេីយមួយទៀតអ្នកដែលថាខ្ញុំចម្លងពីគេនឹងសូមមេត្តារៀនយល់ពីភ្លេងផងលោកបទរាប់លានបទពេលខ្លះវាតែងតែមានកន្លែងខ្លះវាអាចនឹងស្រដៀងហើយនិយាយអោយខ្លីទៅបទក្នុងលោកនេះស្រដៀងគ្នារាប់មិនអស់ទេហើយក៏មិនស្រដៀងច្រើនឯណាក៏គ្រាន់តែចង្វាក់និង Chord ដេីរផ្លូវដូចគ្នាហេីយបើថាខ្ញុំយក chord គេហេីយចុះបទចំរៀងខ្ញុំកន្លងមក chord តែចឹងមិចវិញចឹង ! 4 chord ក្នុងបទខុសជំនាន់នឹងខ្ញុំអាចយកទៅធ្វើបទផ្សេងទៀតរាប់លានបទទៀតក៏បានដែរ ហើយអស់លោកអ្នករកលុយ YouTube នឹងល្មមៗបានហើយ upload បទខ្ញុំខ្ញុំខំមេនអោយគាត់លុបហេីយព្រេាះខ្លាចខ្ញុំ report ឥលូវនៅរកវិធី upload វិញទាល់តែបាន គឺគាត់យកបទថៃមកកាត់ជាមួយបទខ្ញុំដើម្បីអោយគេ Views ហើយគាត់មិនហ៊ានយកបទដើមគេមក upload ទេព្រោះវារកលុយមិនកើតទេ! ខ្ញុំគ្មានអីនិយាយទៀតទេទុកអោយអ្នកទាំងអស់គ្នាស្វែងយល់ខ្លួនឯងចុះ មនុស្សខ្ញុំមិនថោកទាបទេដូចកាលបទ I smoke coz of you ចិងខ្ញុំប្រាប់គេច្បាស់ណាស់ខ្ញុំយក Style តាម ម្ចាស់ដើមគេខ្ញុំសរសេរច្បាស់លាស់ណាស់នៅខាងក្រោមចម្រៀងខ្ញុំតែគ្នានអ្នកណាមើលវាទេហើយចោទថាខ្ញុំកាឡៃបទគេទៅវិញអ្នកដែលជា fans ខ្ញុំគេដឹងច្បាស់រាល់បទចម្រៀងខ្ញុំយកពីគេខ្ញុំតែងតែបញ្ជាក់ច្បាសលាស់ជានិច្ច !!!








No comments