ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

អ្នក​ជំងឺខ្សោយបេះដូង​, ការដកដង្ហើម​ខ្លីៗ​នៅពេលដែល​មាន​ការ​កោង​ខ្នង​អាច​ជា​សញ្ញា​នៃ​បញ្ហា​!

​អ្នកស្រាវជ្រាវ​បាន​និយាយថា ការដកដង្ហើម​ខ្លីៗ​ខណៈពេល​ដែល​មាន​ការ​កោង​ខ្នង គឺជា​សញ្ញា​មួយ​ជាក់​ច្បាស់​ថា​មាន​ជំងឺខ្សោយបេះដូង​ពីមុនមក​។​
​រោគសញ្ញា​ជាក់ស្តែង​នេះ​អាច​ជួយ​ដាស់​ស្មារតី​គ្រូពេទ្យ​ដែល​អ្នក​ជំងឺខ្សោយបេះដូង​មានការ​ចាល់​ជាតិ​ទឹក​បន្ថែម​។​
​វេជ្ជបណ្ឌិត ជេនី​ហ្វឺរ ធី​ប៊ូ​ដូ (Jennifer Thibodeau) បាន​និយាយថា អ្នកជំងឺ​មួយចំនួន​បានគិត​ថា ពួកគេ​គឺ​មាន​ការដកដង្ហើម​ខ្លីៗ​ដោយសារតែ​ពួកគេ​លើស​ទម្ងន់​, ប៉ុន្តែ​យើង​ឆ្ងល់​ថា​តើ​មាន​អ្វី​បន្ថែម​ទៀត​ឬ​យ៉ាងណា​។​
Thibodeau បាន​និយាយថា ដូចនេះ​យើង​បានវិវត្ត​នូវ​ការស្រាវជ្រាវ​ដើម្បី​តាមដាន​ពី​រោគសញ្ញា​។​
អ្នកស្រាវជ្រាវ​បាន​កំណត់​ពី​បញ្ហា​ដែល​ពួកគេ​ហៅថា bendopnea ក្រោយពី​បាន​វាយតម្លៃ​អ្នកជំងឺ​បេះដូង​១០២​នាក់​។​
Thibodeau បាន​និយាយថា យើង​បាន​រកឃើញថា អ្នកជំងឺ​ដែល​មាន bendopnea មាន​ជាតិ​ទឹក​បន្ថែម​ខ្លាំង​នៅក្នុង​ខ្លួន​របស់​ពួកគេ​, ដែល​បណ្តាល​អោយ​ឡើង​សម្ពាធ​ឈាម​។​
ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Journal of the American College of Cardiology: Heart Failure​។​
ចំពោះ​ជំងឺខ្សោយបេះដូង​, បេះដូង​មិនអាច​ច្របាច់​ឈាម​គ្រប់គ្រាន់​ទៅកាន់​តម្រូវការ​នៃ​ខ្លួន​នោះទេ​។​
Thibodeau បាន​និយាយថា Bendopnea គឺ​មិន​មាន​ជា​កត្តា​ហានិភ័យ​នៃ​ជំងឺខ្សោយបេះដូង​ទេ ប៉ុន្តែ​ជា​ជាង​សញ្ញា​ដែល​ជំងឺខ្សោយបេះដូង​កំពុងតែ​ក្លាយ​ជា​ធ្ងន់ធ្ងរ និង​អ្នកជំងឺ​អាច​តម្រូវអោយ​ធ្វើ​ការផ្លាស់​ប្តូរ​ថ្នាំ ឬ​ការព្យាបាល​នានា​។​
ដោយយោង​តាម American Heart Association បានអោយដឹងថា ជនជាតិ​អាមេរិក​៥,៧​លាន​នាក់​ដែល​មាន​ជំងឺខ្សោយបេះដូង​៕

ប្រភព ៖  health

No comments