ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

សាហាវណាស់អង្គុយសុខៗស្រាប់តែយកដាវសាំម៉ូរៃកាប់ចំក្បាលរងរបួសធ្ងន់!

សាហាវណាស់អង្គុយសុខៗស្រាប់តែយកដាវសាំម៉ូរៃកាប់ចំក្បាលរងរបួសធ្ងន់!
នៅវេលាម៉ោង ម៉ោង១៦.២០នាទី ថ្ងៃ ទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខសាលាវិទ្យាល័យហ៊ុនសែនសេរីភាព ភូមិតាខ្មៅ២សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
***ជនរងគ្រោះ
-ឈ្មោះសាត មុនីកូនីន ភេទប្រុសអាយុ១៦ឆ្នាំ ទីលំនៅ ភូមិព្រែករទាំងសង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានី​ភ្នំ​ពេញ សិស្សសាលាប៊ែលធី។
***ជនល្មើស០៣នាក់
១.ឈ្មោះសេង ថមមី ភេទប្រុស អាយុ១៦ឆ្នាំទីលំនៅ ភូមិព្រែកកាត់សង្កាត់​តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្សសាលាប៊ែលធី​(ឃាត់ខ្លួន)។
២-ឈ្មោះ សាល ភេទប្រុសអាយុ១៧ឆ្នាំ ទីលំ
នៅ​រាជធានី​ភ្នំ​ពេញ មុខរបរ មិនពិតប្រាកដ (គេចខ្លួន)។
៣-មិនស្គាល់អត្តនិងទីលំនៅភេទ​ប្រុស អាយុ
១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ (គេចខ្លួន)។
***សភាពនៃរឿងហេតុ
នៅវេលាកើតហេតុខាងលើ ពេលដែលជនរង
គ្រោះកំពុងអង្គុយលេងជាមួយ​មិត្តភ័ក្ត្រនៅកន្លែង​កើតហេតុ​ខាងលើ ពេលនោះ​ស្រាប់តែក្រុម
ជនល្មើសបានជិះ​ម៉ូតូ១គ្រឿងម៉ាក SUZUKI Letពណ៌ស លាយក្រហម មកឈប់ ហើយជនល្មើសឈ្មោះ​សេង ថមមី ដែលអង្កុយខាង
ក្រោយបានកាន់ដាវចុះពីលើ ម៉ូតូដើរទៅកាប់ជនរងគ្រោះ ៣ដាវ បណ្តាលឲ្យរងរបួសរយះ ត្រង់​ក្បាលចំហៀងខាងឆ្វេង ដៃខាងឆ្វេង និងចង្កេះ ហើយជនល្មើល ក៏បានបើកម៉ូតូគេចខ្លួន
បាត់ ។ចំណែកឯ ជនរងគ្រោះ ត្រូវបានមិត្តភ័ក្ត្រដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យ
ជំនះ។ ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ច ក៏បាន ចុះអន្តរាគមន៍ ឃាត់ខ្លួនជនល្មើស​ បានម្នាក់ឈ្មោះ ​សេង ថមមី ចំណែក បក្ខពួកបានគេចខ្លួន​បាត់។
នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព កាប់ទៅលើ ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយសារកាលពីកន្លះខែមុន ជនរងគ្រោះនិងបក្ខពួកធ្លាប់បានវាយខ្លួនទើបខ្លួនតាមសងសឹក​។





No comments