គ្រប់គ្នាឆ្ងល់ថាហេតុអីបានជាមិនឃើញ អ្នកនាង យុគចិន្ដា ក្នុងពិធីបុណ្យសពលោក អ៊ិតសេដ្ធា តាមពិតអញ្ចឹងសោះ......
នាងខ្ញុំនៅតែមានអារម្មណ៌សោកសង្វេកពីមរណៈភាពរបស់បងប្រុស អុិត សេដ្ឋា ថ្វីត្បិតតែពេលនេះនាងខ្ញុំកំពុងស្នាក់នៅក្រៅប្រទេសក៏ដោយ ហើយស្របពេលដែលបងប្អូនប្រជាជនខ្មែរ នឹងមិត្តសិល្បករទាំងអស់កំពុងតែរួមគ្នាជួយចាត់ចែងកម្មវិធីបុណ្យរបស់គាត់នៅឯប្រទេសកម្ពុជា នាងខ្ញុំយុគចិន្តា ក៏មានកម្មវិធីរៃអង្គាសបច្ច័យពីបងប្អូនខ្មែរដែលរស់នៅឯសហរដ្ឋអាមេរិក ក្នុងរដ្ឋ Lowell នៃទីក្រុង Massachusetts ដូចជាថ្ងៃម្សិលមិញទី06/06/2017 នាងខ្ញុំបានរៀបចំកម្មវិធីបុណ្យលក្ខណៈគ្រួសារមួយដើម្បីប្រមូលបច្ច័យយកមកសំរាប់ជួយដល់ក្រុមគ្រួសារសពលោក អុិត សេដ្ឋា ដែលបានប្រារព្ធធ្វើនៅគេហដ្ឋានលោក យុត្តិនឹងភរិយា ហើយនាងខ្ញុំនឹងបន្តរការធ្វើកម្មវិធីបុណ្យរៃអង្គាសបច្ច័យនេះបន្តរទៀតនៅថ្ងៃទី12នឹង14ខែមិថុនានេះនៅរដ្ឋ Texas នៃទីក្រុង Houston សហរដ្ឋអាមេរិក អាស្រ័យហេតុនេះសូមបងប្អូនខ្មែរដែលរស់នៅរដ្ឋ Texas នឹងបណ្តារដ្ឋផ្សេងៗទៀតដែលមានសទ្ធាចិត្តចង់ចូលជាបច្ច័យជួយដល់ក្រុមគ្រួសារសពលោក អុិត សេដ្ឋា អាចទំនាក់ទំនងតាមលេខទូរស័ព្ទ
📱
📞8323510241 ដើម្បីសួរពត៌មានលំអិតអំពីកម្មវិធីបុណ្យនឹងទីកន្លែងប្រារព្ធពិធី ហើយបច្ច័យដែលប្រមូលបានទាំងអស់នាងខ្ញុំនឹងយកត្រលប់ទៅប្រទេសកម្ពុជាវិញនៅថ្ងៃទី15/06/2017 ខាងមុខនេះដើម្បីប្រគល់ជូនដល់ក្រុមគ្រួសារនៃសព លោក អុិត សេដ្ឋា សូមគោរពថ្លែងអំណរគុណចំពោះសន្តានចិត្តសប្បុរសរបស់អស់លោកអ្នក ដោយក្តីគោរពពីចំងាយ ពីនាងខ្ញុំយុគ ចិន្តា។


















Post a Comment