អបអរសាទ កូនៗលោក អ៊ិតសេដ្ធា ទទួលបានអាហារូបករណ៏ ១០០% រហូតដល់បញ្ចប់ការសិក្សាពីសាលា ប៊ែលធី !
ជួបសំណេះសំណាលជាមួយលោកយាយ យឹម សំអឿន ដែលត្រូវជាម្តាយ និងកូនៗទាំង ០៣នាក់ របស់សពលោក អ៊ិត សេដ្ឋា ពិធីករប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍ CTN ដែលទើបទទួលមរណភាពនាពេលថ្មីៗនេះ។ ដើម្បីជួយសម្រាលបន្ទុកលោកយាយ យឹម សំអឿន និងអនាគតដ៏វែងឆ្ងាយរបស់ក្មួយៗទាំង ០៣នាក់ ថ្ងៃនេះ អ៊ំសូមផ្តល់អាហារូបករណ៍ពិសេស ជូនដល់ក្មួយៗទាំង ០៣នាក់ ឲ្យមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ រហូតដល់ចប់កម្មវិធីសិក្សា ដែលក្នុងនោះរួមមាន៖
១. ទទួលបានអាហារូបករណ៍ ១០០% សិក្សាទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេស
២. ឯកសណ្ឋាន ២កំផ្លេ ក្នុង ១ឆ្នាំ
៣. សៀវភៅពុម្ភទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសជារៀងរាល់ឆ្នាំ
លើសពីនេះទៅទៀត ក្មួយស្រីច្បងនឹងទទួលបានអាហារូបករណ៍បន្ថែមមួយទៀតគឺ អាហារូបករណ៍ ១០០% សិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិមួយចប់កម្មវិធីសិក្សាផងដែរ។
អ៊ំសូមលើកទឹកចិត្តក្មួយៗទាំង ០៣នាក់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីតបស្នងសងគុណលោកឪពុកអ្នកម្តាយ ជាពិសេស ជីដូនដែលកំពុងបីបាច់ថែរក្សាសព្វថ្ងៃនេះ។

Post a Comment