អាណិតណាស់ឈឺទាំងពីរនាក់ប្ដីប្រពន្ធហើយផ្ទះឆេះទៀត!
(ក្រុងតាខ្មៅ) ៖ករណីឆ្លងចរន្ដអគ្គីសនី បណ្ដាលឱ្យខូចខាត ទូរបញ្ឈរ ចំនួន០១ ពូក០១ កង្ហារចំនួន០២ និងសម្ភារៈ ប្រើប្រាស់
ខោអាវមួយចំនួនផ្សេងទៀតកន្លែងកើតហេតុស្ថិតក្នុង ភូមិ ព្រែកហូរកើតសង្កាត់ ព្រែកហូរក្រុងតាខ្មៅ ខេត្តកណ្ដាល
ម្ចាស់ផ្ទះមាន ឈ្មោះ សុខ រ៉ា ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរជាមន្រ្ដីសាលាក្រុងចូលនិវត្តន៏ ផ្ទះដែលឆេះមានទំហំ 8M x 9M
នៅថ្ងៃកើតហេតុខាងលើម្ចាស់ផ្ទះទាំងពីរនាក់ប្ដីប្រពន្ធគាត់ឈឺដូចគ្នាហើយដេកសំរាកនៅក្រោមផ្ទះនេះទាំងពីរនាក់
ពេលនោះគាត់បានឭសំឡេង ប្រិបៗនៅលើផ្ទះ គាត់ងើយមើលក៏ឃើញផ្សែងហុយលើផ្ទះគាត់
ទើបដឹងថាឆេះផ្ទះហើយក៏ស្រែកអោយអ្នកជិតខាងជួយ។ដោយម្នាក់ៗបានយកទុយោទឹកមកបាញ់(ទឹកស្អាត)និងធុងជះរលត់បាត់អស់
តែផ្ទះបានឆេះអស់៤០%ទៅហើយ ។មូលហេតុគឺបណ្ដាលមកពី ឆ្លងចរន្តអគ្គីសនី។កើតហេតុ ថ្ងៃទី០៧.០៦.២០១៧ វេលាម៉ោង៧និង៤០នាទី ។
ផ្ទះដែលត្រូវភ្លើងឆេះ
ផ្ទះដែលត្រូវភ្លើងឆេះ
ប្រជាពលរដ្ធដែលរស់នៅភូមិចេញមកមើល
ផ្ទះដែលត្រូវភ្លើងឆេះ
ផ្ទះដែលត្រូវភ្លើងឆេះ
ប្រជាពលរដ្ធដែលរស់នៅភូមិចេញមកមើល
ផ្ទះដែលត្រូវភ្លើងឆេះ
ប្រជាពលរដ្ធដែលរស់នៅភូមិចេញមកមើល
ផ្ទះដែលត្រូវភ្លើងឆេះ
ផ្ទះដែលត្រូវភ្លើងឆេះ
ប្រជាពលរដ្ធដែលរស់នៅភូមិចេញមកមើល








Post a Comment