ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

ជួបជាមួយកំពូលមនុស្ស អាចគ្រប់គ្រងពស់ដែលអាចខាំម្តងអាចសម្លាប់ដំរី និងមនុស្ស២០នាក់ ភ្លាមៗ [មានវីដេអូ]

តើអ្នកកំពុងតែខ្លាចសត្វពស់មែនទេ? បើដូច្នេះកុំមើលវាល្អជាងព្រោះថាបុរសម្នាក់នេះគឺមិនខ្លាចពស់ឡើយសូម្បីតែបន្តិច។
ទាំងនេះគឺជារូបថតមួយចំនួនដែលមើលទៅគួរឲ្យខ្លាច និងស្រៀវ របស់បុរសមន្តស្នេហ៍ពស់ [snake charmer] ឈ្មោះ រូនី កូនីអាវ៉ាន់ [Roni Kurniawan] អាយុ ២២ ឆ្នាំ រស់នៅតំបន់ រ៉ាល់អ៊ូ [Riau] នៃប្រទេសឥណ្ឌូនេស៊ី គាត់អាចលេងដោយមិនខ្លាចជាមួយស្តេចយក្សពស់វែកធំៗពីរ ដូចជាការដាក់អណ្តាតរបស់ពស់នៅជិតថ្ពាល់ និងមុខរបស់លោក។
រូនី កូនីអាវ៉ាន់ អាចតតាំងជាមួយនឹងកំពូលសត្វពស់ទាំងនោះដោយដៃទទេ ដែលគេដឹងថាពស់ទាំងនោះមានសមត្ថភាពខាំចំនួនមួយម្តង អាចសម្លាប់សត្វដំរីបានមួយក្បាលភ្លាមៗ។
យោងតាមសម្តីរបស់អ្នកភូមិម្នាក់រស់នៅក្បែរលោក រូនី កូនីអាវ៉ាន់ បានប្រាប់ឲ្យដឹងថា:
 លោក រូនី កូនីអាវ៉ាន់ ធ្លាប់ត្រូវបានពស់របស់លោកឈ្មោះ អាទឹកកក ប្រវែង ៣ម៉ែត្រ ខាំគាត់ ប៉ុន្តែសំណាងល្អពស់នោះគឺត្រូវបានគេដកចង្កូមចេញ ហើយរបួសរបស់គាត់ស្មើ នឹងសត្វល្អិតខាំប៉ុន្នោះ តែបានធ្វើឲ្យគាត់គ្រុនក្តៅអស់ជាច្រើនថ្ងៃដែរនឹងណា។ 
 រូបភាពដោយ:© Jefta Images / Barcroft Images

 ក្រោយពីវីដេអូថ្មីរបស់លោកលេងជាមួយពស់ ត្រូវបានចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ឃើញថាមានអ្នកមើលមិនតិចជាង ១លានដងនោះទេ ហើយមហាជនក៏បាន សម្តែងការសរសើេរ និងភ័យខ្លាចដែលលោកហ៊ានលេងបែបនេះ។
សូមបញ្ជាក់ផងដែលថាស្តេចយក្សពស់វែក អាចមានជីវិតរស់នៅដល់ទៅ ២០ ឆ្នាំ អាចមានប្រវែងរហូតដល់ ៩ម៉ែត្រ។ លោក រូនី កូនីអាវ៉ាន់ បានជួបសត្វពស់របស់លោកទាំងពិរ នៅពេលគាត់ទើបតែពេញរូបរាងម្ល៉េះ ហើយគាត់បានទៅចាប់ពស់ទាំងនោះនៅពេលដែលពួកវាបានរំខានដល់ផ្ទះអ្នកស្រុកនៅទីនោះ។

ប្រភព ៖ fullmoon-news / dailymail

No comments