ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

ពិតជាគួរឱ្យគោរពមែនរាល់ការចំណាយទាំងអស់ពិធីបុណ្យសព លោក អ៊ិតសេដ្ឋា អ្នកឩកញ៉ា គិត ម៉េង ជាអ្នករ៉ាប់រងទាំងអស់!

រាល់ការចំណាយទាំងអស់ពិធីបុណ្យសព លោក អ៊ិតសេដ្ឋា អ្នកឩកញ៉ា គិត ម៉េង ជាអ្នករ៉ាប់រងទាំងអស់!
(ភ្នំពេញ) ៖ បន្ទាប់ពីពិធីបុណ្យសព ពិធីករដ៏ល្បីប្រចាំទូរទស្សន៍ CTN បានបញ្ចប់ជាមួយនិងការសោកស្ដាយនិងស្រណោះមិនអស់អាល័យរបស់កូនៗ ម្ដាយដែលមានវ័យចាស់ជរា រួមអ្នកសិល្បៈនិងភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមក្នុងពិធីនេះ។
យោងតាមគណនីហ្វេសប៊ុករបស់លោក សុវណ្ណ រិទ្ធី (តាវិទ័រ) បានឱ្យដឹងថារាល់ចំណាយក្នុងពិធីបុណ្យសពលោក អ៊ិតសេដ្ឋា ទាំងអស់ជាបន្ទុករបស់អ្នកឩកញ៉ា គិតម៉េង ដែលជាម្ចាស់ CTN ។
ខាងក្រោមនេះជាសាររៀបរាប់របស់លោក សុវណ្ណ រិទ្ធី (តាវិទ័រ)ដែលបានបង្ហោះកាលពីថ្ងៃ ទី៥ ខែមិថុនា ឆ្នាំ២០១៧។
«បងប្អូនទាំងអស់គ្នាសូមជ្រាប..រាល់ការចំណាយក្នុងពិធីបុណ្យសពបង សេដ្ឋា គឺអ្នកឧកញ៉ាគិតម៉េង ដែលជាម្ចាស់របស់ CTN ជាអ្នករ៉ាប់រងទាំងអស់។ សូមបងប្អូនជួយ Shareផង ដើម្បីអោយបងប្អូនដឹងពីសន្តានចិត្តដ៏ល្អរបស់អ្នកឧកញ៉ាចំពោះកូនចៅ សូមអគុណ!!!។»
ហើយក៏មានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ទស្សនិកជននិងអ្នកសិល្បៈជាច្រើនផងដែរ។
រូបភាព៖ ពេលដង្ហែសពលោក អ៊ិត សេដ្ឋា ទៅបូជា
 ពីធីបូជាសព លោក អ៊ិត សេដ្ឋា
 ពិធីផ្តល់ភ្លើងបូជាសព លោក អ៊ិត សេដ្ឋា ល្ងាចមិញ
រោងបុណ្យសព លោក អ៊ិត សេដ្ឋា
កន្លែងអុជធូបមុខសព លោក អ៊ិត សេដ្ឋា
កន្លែងតំកល់សព លោក អ៊ិត សេដ្ឋា
ប្រភព ៖ khmerload



No comments