ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

មនុស្សអេឺយមនុស្ស បើពិតមែននោះពិភពលោកច្បាស់ជាអាសន្នធំហើយ.....

បើពិតមែននោះពិភពលោកច្បាស់ជាអាសន្នធំហើយ.....
កង់បេរ៉ា៖ បើតាមការអះអាងពីអ្នកវិទ្យាសាស្រ្ដផ្នែកអាកាសធាតុម្នាក់មកពីគណៈកម្មាធិការអន្តររដ្ធាភិបាលស្ដីពីបញ្ហាអាកាសធាតុ
(IPCC)និងដកស្រង់ចេញពីសារព័ត៍មាន ស៊ីនហួរ របស់ចិនកាលពី ថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ​។
ក្នុងរយៈពេល១០០ឆ្នាំខាងមុខទៀតទីក្រុងជាច្រើននៅលើពិភពលោកនិងលិចដោយសារតែការប្រែប្រួលអាកាសធាតុ
ដែលមនុស្សយើង ជាអ្នកបង្កើតឡើងវាជាការរួមចំណែកដ៏ធំរបស់មនុស្សដែលធ្វើឱ្យផ្ទាំងទឹកកកយក្សធំៗនៅឯកោះយក្ស
 Greeland កំពុងតែធ្វើឱ្យប៉ៈពាល់ជាខ្លាំងដល់កម្រិតនីវ៉ូទឹកសមុទ្រ នៅលើពិភពលោក។ការកើនឡើងកម្ដៅកាន់តែអាក្រក់ទៅៗ
បានធ្វើឱ្យជះឥទ្ធិពលដល់ផ្ទាំងទឹកកកយក្សដែលជាការព្រួយបារម្មណ៍របស់ពិភពលោក។នេះបើតាមការថ្លែងរបស់
លោកស្រី Valerie Masson-Delmotte សហប្រធានរបស់ IPCC នៅសកលវិទ្យាល័យជាតិអូស្រ្ដាលី(ANU)ថ្មីៗនេះ។
«ការកើនឡើង​នៃកម្ពស់ទឹកសមុទ្រ​ បានកើនឡើង​ខ្លាំង​គួរឲ្យកត់​សម្គាល់ ក្នុងពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​ទៅនេះ ភាគច្រើន​​គឺ​ដោយសារ​តែ ការរលាយផ្ទាំង​ទឹកកក​ធំៗ​នៅ Greenland។
ការកើនឡើងនៃកម្ពស់នីវ៉ូទឹកសមុទ្រ កំពុងតែគំរាមគំហែងដល់តំបន់ឆ្នេរសមុទ្រនានា ប្រឈមនិងការលិចលង់ផងដែរ។
សូមបញ្ជាក់ផងដែរថាកោះទឹកកកយក្ស Greenland  ស្ថិតនៅក្នុងប្រទេស ដាណឺម៉ាក ជាប់នឹងប្រទេស កាណាដា ។


 ប្រភព ៖ cambo-space




No comments