រថភ្លើងអាកាស២កន្លែង នឹងលេចរូបរាងក្នុងរាជធានីភ្នំពេញឆាប់ៗនេះ
រថភ្លើងអាកាសពីរខ្សែ ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងពីរាជធានីភ្នំពេញទៅពហុកីឡាដ្ឋានជាតិអូឡាំពិក នឹងលេចរូបរាងក្នុងពេលឆាប់ខាងមុខនេះ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
តាមប្រភពដដែលបានឱ្យដឹងថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយ លោក Tang Tong ប្រធានក្រុមហ៊ុនផ្លូវដែក China Sky Railway Group ។ ប្រធានក្រុមហ៊ុនខាងលើ មានការចាប់អារម្មណ៍ខ្លាំង ក្នុងការអភិវឌ្ឍប្រព័ន្ធរថភ្លើងលើអាកាស (ប្រព័ន្ធផ្លូវដែក) ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងពីរាជធានីភ្នំពេញ ទៅពហុកីឡាដ្ឋានជាតិអូឡាំពិក ស្របពេលដែល កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម SEA Games នៅឆ្នាំ២០២៣ ខាងមុខ ។
យ៉ាងណាក្ដីគម្រោងរថភ្លើងអាកាសនេះ ត្រូវចំណាយថវិកាប៉ុន្មាន និងចាប់ផ្ដើមសាងសង់នៅពេលណានោះ នៅមិនទាន់បានបញ្ជាក់នៅឡើយទេ។ ប៉ុន្តែបើតាមការលើកឡើងរបស់ឯកឧត្ដម ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្រសួងនឹងដំណើរការគម្រោងនេះឱ្យបានលឿនបំផុត៕

Post a Comment