ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

អាណិតណាស់ស្លាប់ដោយឆក់ចរន្ដអគ្គីសនីដែលម្ចាស់កសិដ្ធានរាយខ្សែលួសទុកឆក់កណ្ដុរ !


កាលពី ថ្ងៃទី៣០.០៧.២០១៧ មានករណី ស្លាប់ដោយសារឆក់ចរន្ដអគ្គីសនីដែលម្ចាស់កសិដ្ធាន  (រាយខ្សែលួសឆក់កណ្តុរ បណ្តាលអោយឆក់មនុស្សស្លាប់) នៅវេលាម៉ោង០៤:៣០នាទីចំណុចកសិដ្ឋានចិញ្ចឹមជ្រូករបស់ឈ្មោះ គីមឌីណាភេទប្រុសអាយុ៣៧ឆ្នាំក្នុងភូមិជ័យឧត្តម២ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ជនរងគ្រោះ ៖០១នាក់
ឈ្មោះនិត យ៉ានភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិ ឃុំកើតហេតុខាងលើមុខរបរមិនពិតប្រាកដ (ស្លាប់)។ជនសង្ស័យឈ្មោះម៊ឺន ញ៉ាញ់ភេទប្រុសអាយុ
២៧ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិចុងកើប ឃុំកំពែងស្រុកព្រៃកប្បាស ខេត្តតាកែវ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ(រត់គេចខ្លួន)។ វត្ថុតាងចាប់យក៖ អាគុយម៉ាកaoklyពណ៌ខ្មៅ០១មួយគ្រឿង-ដុំអាំងវែកទ័រ០១គ្រឿង-ខ្សែលួសពណ៌សប្រវែង១៨,៧៥ម៉ែត្រ-ខ្សែភ្លើងទំហំ២គុណ០.៥ប្រវែង៣៣ម៉ែត្រ ។សភាពរឿងហេតុ៖នៅថ្ងៃខែឆ្នាំនិងពេលវេលាដូចខា
ងលើ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ បានទទួលពត៌មានពីលោកគីម ឌីណា ម្ចាស់កសិដ្ឋាន
ចិញ្ចឹមជ្រូកនៅភូមិឃុំកើតខាងលើ ថាមានមនុស្សស្លាប់ដោយសារឆក់ចរន្តអគ្គិសនីដែលកម្មកររបស់ខ្លួនបានរាយសំរាប់ឆក់សត្វកណ្តុរនៅក្នុងរោងចិញ្ចឹមមាន់របសខ្លួន ។ ក្រោយទទួលពត៌មានកំលាំងជំនាញសហការជាមួយកំលាំង ការិយាល័យបចេ្ចកទេសវិទ្យាសាស្ត្រខេត្តកណ្តាលកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យប្រចាំឃុំនិងក្រុមគ្រួសារបានចុះពិនិត្យសាកសពនិងបានបញ្ជាក់ថា៖សពពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនីប្រាកដមែន ។ សន្និដ្នាន ៖ជនរងគ្រោះបានចូលមកក្នុងកសិដ្ឋានក្នុងគោលបំណងលួចមាន់ ។ក្រោយពិនិត្យរួចសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។







សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments