ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

ចង់បាន Laptop ល្អៗនិងតម្លៃសមរម្យមែនទេខាងក្រោមនេះជាជំរើសដ៏ល្អសម្រាប់លោកអ្នក!


ចង់បាន Laptop ល្អៗនិងតម្លៃសមរម្យមែនទេខាងក្រោមនេះជាជំរើសដ៏ល្អសម្រាប់លោកអ្នក!
ការដើរទិញកុំព្យូទ័រ ឬ Laptop មិនមែនជារឿងពិបាកនោះទេដោយសារតែនៅរាជធានីភ្នំពេញសំបូរហាងលក់កុំព្យូទ័រច្រើន។ប៉ុន្តែអ្វីដែលធ្វើឱ្យយើងពិបាកនោះគឺការសម្រេចចិត្តថាគួរទិញ Labtop ប្រភេទណាដើម្បីឱ្យសាកសមនិងការងារប្រចាំថ្ងៃរបស់អ្នក។ Labtop ដែលយើងយកមកបង្ហាញនេះគឺល្អបំផុតសម្រាប់អ្នកយកទៅប្រើប្រាស់ជាមួយកិច្ចការទូទៅមិនមែនសម្រាប់លេងហ្គេមធ្ងន់ៗនោះទេ ដែលតម្លៃរបស់វាមិនដល់ 500$ឡើយ។
1. Dell Inspiron 5567 Core i3
ជា Laptop ស៊េរីថ្មីចេញក្នុងឆ្នាំ ២០១៧នេះ បំពាក់ទៅដោយនូវស៊ីភីយូ Core i3 - 7100 ល្បឿន 2.4GHz , រ៉េមទំហំ 4GB DDR4 និងCPU Intel HD Graphies 620 ។ វាមានអេក្រង់ធំល្មម 15.6 អ៊ីញកម្រិត HD កាន់ថ្មបានយូរ។ សម្រាប់អ្នកធ្វើការទូទៅ ឬ ការិយាល័យអាចជ្រើសយកវាបានដែលមានតម្លៃត្រឹមតែ 465 ដុល្លា ប៉ុណ្ណោះ។

2. HP Notebook 14
ជាប្រភេទ Laptop បំពាក់ដោយ ស៊ីភីយូជំនាន់ទី 7 Intel Core i5-7200 ដែលមានល្បឿន 2.5 GHz , ទំហំផ្ទុក 500GBនិង Graphic Card AMD Radeon R5 M430 ទំហំ 2GB និង មានរ៉េមទំហំ 4GB DDR4  មានអេក្រង់ទំហំ ១៤ អ៊ីញជាប្រភេទ WLED-Backlit ភ្ញាប់មកជាមួយ Speaker 2 ប្រភេទ គឺ DTS Studio Sound ។ ចំពោះម៉ូដែលនេះមានតម្លៃត្រឹមតែ 489 ដុល្លាប៉ុណ្ណោះ។

3.Lenovo Ideapad 310
សម្រាប់ Laptop មួយនេះវិញ វាបានបំពាក់ទៅដោយ ស៊ីភីយូ ជំនាន់ទី 6 ជាប្រភេទ Intel Core i5-7200U មានល្បឿន2.5 GHz យើងឡើងដល់ទៅ 3.1 GHz បាន ទំហំផ្ទុក 500GB និង Graphic Card NVIDIA GeForce 920MX ទំហំ 2GB ជាមួយនឹង អេក្រង់ 14 អ៊ីញ Full HD។ វាសាកសមសម្រាប់ការងារទូទៅ និងអ្នកដែលត្រូវការប្រើប្រាស់នូវកម្មវិធីឌីហ្សាញ និងលេងហ្គេម Online បានយ៉ាង
រលូនផងដែរ។ តម្លៃរបស់វារាងថ្លៃមន្ដិចហើយ គឺ 525$ ។

4.ASUS A556UQ
សម្រាប់ Laptop នេះមានសមត្ថភាពគួរសមផងដែរ វាបំពាក់​មក​ជាមួយ​នឹងស៊ីភីយូ ជំនាន់ទី 7 របស់ Intel ប្រភេទ Core i3 លេខ 7100U មានល្បឿន 2.4GHz មានរ៉េម 8GB DDR4 និង ទំហំផ្ទុក 500GB។ ចំណុចពិសេសពី Laptop នេះគឺវាមាន អេក្រង់ LED ធំល្មម 15.6 អ៊ីញ អាចបង្ហាញរូបភាពក្នុងទំហំ Full HD ជាមួយនិង Graphic Card NIVIDIA 940MX ទំហំ 2GB ហើយ​វា​ក៏​មានបំពាក់រន្ធ USB-C និង USB 3.1 ទៀតផង។ Laptop នេះអាចអោយយើងដំណើរការ ការងារ​ទូទៅ​បានលឿនល្អ ហើយក៏អាចលេងហ្គេមល្មមៗ បានមួយចំនួនធំទៀតផង រីឯថ្មវិញវាអាចប្រើប្រាស់​បាន​រហូត​ដល់ 5 ម៉ោង។ Laptop នេះមានដាក់លក់ក្នុងប្រទេសកម្ពុជាយើងក្នុងតំលៃ 500 ដុល្លារ។
ប្រភព ៖ cambo-report
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments