ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

Google Pixel 2 អាចនឹងក្លាយជាស្មាតហ្វូនដែលមានល្បឿនលឿនជាងគេដែលនិងត្រៀមចេញនៅចុងឆ្នាំនេះហើយ!

Google Pixel 2  អាចនឹងក្លាយជាស្មាតហ្វូនដែលមានល្បឿនលឿនជាងគេដែលនិងត្រៀមចេញនៅចុងឆ្នាំនេះហើយ!
បន្ទាប់ពីក្រុមហ៊ុនដ៏ធំ Google បានផលិតនូវស្មាតហ្វូនរបស់ខ្លួនចំនួន ២ គឺ Google Pixel នឹង Google Pixel XLសម្រាប់ទូរស័ព្ទទាំង២ ម៉ូដែលនេះ ក៏មានលក់លើទីផ្សាររួចមកហើយដែរនិងទទួលបានការគ្រាំទ្រច្រើនផងដែរ។Google Pixel 2 ដែលនិងត្រៀមចេញមកលើកនេះគឺដើម្បីប្រគួតប្រជែងទីផ្សារជាមួយក្រុមហ៊ុនទូរស័ព្ទល្បីៗដូចជា Apple នឹង Samsung ។បើតាមការឱ្យដឹងពីលោក FudZilla បាននិយាយថា Google Pixel 2 អាចនិងក្លាយជាកំពូលស្មាតហ្វូន ដំបូងគេដែលបំពាក់ដោយបន្ទះឈីប  Snapdragon 836 ហើយបន្ទះឈីប Google Pixel 2វាអាចនិងតូចជាងបន្ទះឈីប Google Pixel និង Google Pixel XL តែវាមានគុណភាពល្អជាងមុន កម្លាំងនិងល្បឿនខ្លាំងជាមុន។សម្រាប់បន្ទះឈីប Snapdragon 836 ត្រូវបានគេ​រំពឹង​ថា​នឹង​មានល្បឿនខ្ពស់បំផុតសម្រាប់ទាំង CPU និង GPU ដែលអាចនាំទៅរកការបង្កើន​ល្បឿន​និង​ថាមពល​ថ្មកាន់តែប្រសើរ។ហើយ Google Pixel 2 មានលក្ខណៈពិសេសផ្សេងៗទៀតជាច្រើនដើម្បីប្រគួតប្រជែងជាមួយដៃគូរដ៏ធំដូចជាiPhone8និងGalaxy Note 8 ដែលត្រៀមនិងចេញក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
ប្រភព ៖ cambo-report
សូមជួយស៊ែរបន្តផង! សូមអរគុណ!


No comments