ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

កែវយឺតអវកាសថ្មី TESS របស់អង្គការ NASA ជួបប្រទះបញ្ហាមួយចំនួនតែការបង្ហោះនិងធ្វើការតាមកំណត់ក្នុងឆ្នាំ២០១៨!


(អាមេរិក) ៖ យោងតាមការចេញផ្សាយពីសារព័ត៏មាន Space News នៅថ្ងៃ សុក្រទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះបានឱ្យដឹងថា ប្រព័ន្ធកាមេរ៉ាថ្មីដែលបានបំពាក់ទៅលើយានអវកាសមួយគ្រឿង របស់អង្គការ NASA ដើម្បីស្វែងរកជិវិតក្រៅភព (ពួកអេលៀន និងភពស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ) បន្ទាប់ពីការបាញ់បង្ហោះវាបានបាត់បង់កម្រិតFocus បន្តិចបន្ដួចតែវាមិនមានផលប៉ៈពាល់អ្វីខ្លាំងដល់បេសសកម្មមួយនេះឡើយ។អ្នកនាង Felicia Chou ដែលជាអ្នកនាំពាក្យរបស់អង្គការ NASA បានប្រាប់ថា ការធ្វើតេស្ដថ្មីនេះបានបង្ហាញឱ្យឃើញថាការបាត់បង់ Focus បន្ដិចបន្ដួចដែលបំពាក់កាមេរ៉ានៅលើកែវយឺតអវកាស TESS ដោយសារតែវាស្ថិតក្នុងសីតុណ្ហភាពក្ដៅខ្លាំងពេកក្នុងលំហអាកាស ដែលជាកន្លែងត្រូវបំពេញបេសសកម្ម។ក្រោយពីវាយតម្លៃផ្នែកវិស្វកម្មយ៉ាងល្អិតល្អន់ពី NASA
បាននិយាយថាការធ្វើតេស្ដនេះគឺសម្រេចបានដោយជោគជ័យ និងមិនមានការកែប្រែរឺផ្លាស់ប្ដូ TESS នោះទេ។សម្រាប់បេសសកម្មរបស់កែវយឺតអវកាស TESS ដើម្បីអង្គេតមើលពន្លឺផ្កាយដែលកៀកនិងភ្លឺជាងគេនៅលើផ្ទៃមេឃ។


ប្រភព ៖ cambo-space
សូមជួយស៊ែរបន្តផង! សូមអរគុណ!





No comments