ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

ស្លាប់និងរងរបួសជាច្រើន ក្នុងហេតុការណ៍បាក់ស្រុតផ្លូវ HIGHWAY មួយ ក្នុងប្រទេសសិង្ហបុរី (មានវីដេអូ)

ប្រទេសសិង្ហបុរី: បើយោងទៅតាមសារព័ត៌មានក្នុងស្រុកមួយរបស់ប្រទេសសិង្ហបុរីបានចុះផ្សាយពីហេតុការណ៍បាក់ស្រុតសំណង់ផ្លូវ highwayមួយដែលសិ្ថតក្រោម ការសាងស់នៅឡើយ បានបណ្តាលឲ្យមនុស្សម្នាក់ជាកម្មករស្លាប់បាត់បង់ជីវិត និង កម្មករ១០នាក់ឯទៀតរងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ចូនទៅ មនី្ទរពេទ្យព្យាបាលភ្លាមៗផងដែរ ។
តាមការឲ្យដឹងពីក្រុមកងការពារកម្លាំងស៊ីវិលរបស់ប្រទេសសិង្ហបុរី (Singapore Civil Defence Force) បានរាយការណ៍ប្រាប់សារ ព័ត៌មាន The straitstimes មកថា គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងនៅម៉ោងប្រហែលជា 3:36 នាទីព្រឹកថ្ងៃសុក្រនេះ ។ ភ្លាមៗនោះដែរ ក្រុមកងកម្លាំងបានចុះមកដល់ភ្លាមៗ និងបានពង្រាយសុនខជាច្រើនក្បាល ដើម្បីស្វែងរកកម្មករដែលរងគ្រោះ ។
ប្រភព​ខាង​លើ​​បញ្ជាក់​ថា កម្មករ​របួស​​ គឺ​​ជា​ជន​ជាតិ​ចិន និង​បង់ក្លាដេស ដោយ ២នាក់​របួស​ស្រាល ឯ​ផ្សេង​ទៀត​​មិន​ទាន់​ដឹង​ស្ថានភាព​របួស​​នៅ​ឡើយ​។



















សូមទស្សនាវីដេអូខាងក្រោម:


Source: straitstimesfullmoon-news

No comments