ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

បើចង់នាំមនុស្សទៅភពអង្គារឱ្យបានលឿនដូចក្តីស្រមៃនោះអង្គការ NASA ត្រូវតែសហការជាមួយក្រុមហ៊ុនឯកជន?

(អាមេរិក)៖ ថ្មីនេះអង្គការ NASA បានប្រកាសថាខ្លួនមិនអាចនាំមនុស្សទៅកាន់ភពអង្គារបានដូចកាលកំណត់នោះទេដោយសារតែជួបប្រទះបញ្ហាផ្នែកហិរញវត្ថុ ប៉ុន្តែបើចង់សម្រេចក្ដីស្រមៃឱ្យបានលឿននោះអង្គការ NASA អាចសហការជាមួយ
ក្រុមហ៊ុនឯកជនដើម្បីពន្លឿនល្បឿនក្នុងបេសសកម្មបញ្ជូនមនុស្សទៅកាន់ភពអង្គារ។នេះបើយោងតាមការចេញផ្សាយដោយវេបសាយវិទ្យាសាស្រ្ដ Space.com នៅព្រឹកថ្ងៃសៅរ៍ទី ១៥ ខែកក្កដា ឆ្នាំ២០១៧។

នាពេលបច្ចុប្បន្ន​ទីភ្នាក់ងារអវកាស NASA កំពុងតែសហការ​ជាមួយក្រុមហ៊ុន​ឯកជនអវកាសចំនួន ០៦ផ្សេងទៀត ដើម្បីរួមគ្នាអភិវឌ្ឍន៍​​ប្រព័ន្ធ​គំរូមួយ ដែលនឹងជួយ​បង្កើន​សមត្ថភាព​នៃយាន​អវកាស Orion និងគ្រាប់រ៉ុក្កែត​មានតម្លៃរាប់ពាន់​លានដុល្លាររបស់ NASA។ អង្គ​ការ NASA បានឲ្យដឹងថា ខ្លួនមាន​បំណងប្រើប្រាស់​ប្រព័ន្ធនេះ ដើម្បីបញ្ជូន​ក្រុមអវកាសយានិក​ទៅកាន់ភពព្រះ​អង្គារ នៅក្នុងខ្ទង់ទស​វត្សរ៍​ឆ្នាំ២០៣០។
យ៉ាងណាមិញ ប្រធានបេសកកម្ម​​បញ្ជូនមនុស្ស​ ធ្វើ​ដំណើរក្នុង​​លំហអវកាស លោក Willianm H. Gerstenmaier នៃទីភ្នាក់ងារ​​អវកាស NASA បានឲ្យតំរុយថា NASA ប្រហែល​ជា​អាចងាកទៅផ្តោត​​សំខាន់លើ​ការវិលត្រឡប់​ទៅ​កាន់ឋានព្រះច័ន្ទ​វិញក៏ថាបាន៕




ប្រភព ៖ cambo-space

No comments