ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

ការស្រាវជ្រាវថ្មីបានឱ្យដឹងថា នៅក្នុងកាឡាក់ស៊ីរាងគូទខ្យងយើងនេះ មានប្រហោងខ្មៅ ឬ Black Hole យ៉ាងតិច ១០០លានឯនោះ!


(អាមេរិក) ៖ យោងតាមការចុះផ្សាយដោយសារព័ត៍មានរុស្ស៊ី Sputmik កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៧ នេះ បានឱ្យដឹងថាក្រោយពីចំណាយពេលសិក្សាស្រាវជ្រាវអស់រយៈពេលជិត១ឆ្នាំ ក្រុមអ្នកវិទ្យាសាស្រ្ដបានអះអាងថាអាចមានប្រហោងខ្មៅ ឬ Black Hole ដល់ទៅជាង១០០លាន
ដែលកំពុងរសាត់អណ្ដែងនៅក្នុងកាឡាក់ស៊ី Miky Way របស់យើង។
អ្នក​ប្រហែលជា​គិតថា វត្ថុ​ដ៏​អាថ៌កំបាំង​ដែលមាន​កម្លាំង​ទំនាញ​ដ៏​ខ្លាំងក្លា​នេះ​ថា ជា​រឿង​ដ៏​កម្រ​ក៏ប៉ុន្តែ​របកគំហើញ​នាពេលថ្មីៗនេះ​បានផ្តល់​តំរុយ​ថា កាឡាក់ស៊ី Milky Way របស់​យើង អាចជា​ជម្រក​នៃ​ប្រហោង​ខ្មៅ​ដល់​ទៅ ១០០លាន ឯណោះ។ លោក James Bullock សាស្ត្រាចារ្យ​មកពី​សាកលវិទ្យាល័យ​កាលី​ហ្វ​រ​ញ៉ា នៃ​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថា «ទីបំផុត​ពួកយើង​អាច​គណនា​ឃើញ​ពី​ចំនួន​ប្រហោង​ខ្មៅធំៗ ដែលមាន​វត្តមាន​នៅក្នុង Milky Way ហើយ​វា​មាន​ដល់​ទៅ​ខ្ទ​ង​រាប់លាន​ឯណោះ ដែល​ហួស​ពី​ការ​ស្មាន​របស់ខ្ញុំ»។




ប្រភព ៖ cambo-space
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments