ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

អាចម៏ផ្កាយដ៏ធំមានឈ្មោះថា(Florence ទំហំ ៤.៤គីឡូមែត្រ) និងហោះមកកៀកផែនដីនៅថ្ងៃស្អែកនេះហើយ!

(អាមេរិក) :យោងតាមសេចក្ដីប្រកាសរបស់ទីភ្នាក់ងារអវកាស NASA បានឱ្យដឹងថានិងមានអាចម៏ផ្កាយដ៏ធំមួយហោះមកកៀកនឹងផែនដីនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៧ នេះហើយ ៕ អាចម៏នោះមានឈ្មោះថា(Florence) នៅចម្ងាយប្រមាណ ៧លាន គីឡូមែត្រ ពីភពផែនដី  ៕ អាចម៏ផ្កាយខាងលើនេះ
ជាកម្ទេចកម្ទីរដែលនៅសេសសល់ ពីការកកើតឡើងនៃប្រព័ន្ធព្រះអាទិត្យ និងជាអាចម៍ផ្កាយ​ដ៏ធំ​ជាងគេបំផុត ដែលនឹងធ្វើដំណើរ​កៀកនឹង​ភពផែនដី គិតចាប់តាំងតែ​ពីអង្គការ NASA បានចាប់ផ្តើម​តាមដាន ក៏ដូចជាស្វែងរក​អាចម៍ផ្កាយ ដែលស្ថិតនៅក្បែរភព​ផែន​ដី​របស់យើង។ បើតាមការវាស់វែង​ពីកែវយឺត​អវកាស Spitzer និង​បេសកកម្ម NEOWISE របស់ NASA បង្ហាញ​អាចម៍ផ្កាយ ដែលនឹងមក​លេងផែនដី នៅប៉ុន្មានថ្ងៃ​ខាងមុខនេះ មានមុខកាត់ប្រវែង​ប្រហែល ៤.៤គីឡូម៉ែត្រ។



ប្រភព ៖ cambo-space

No comments