ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

បែកធ្លាយរូបរាង iPhone 8 និងលក្ខណៈពិសេសមួយចំនួន!


បែកធ្លាយរូបរាង iPhone 8 និងលក្ខណៈពិសេសមួយចំនួន!
ថ្មីៗនេះមានការបែកធ្លាយ នូវរូបរាង និងលក្ខណៈសម្បត្តិមួយចំនួនដែលក្រុមហ៊ុន Apple ត្រៀមចេញលក់នៅប៉ុន្មានខែខាងមុខនេះ។បើតាមពាក្យចចាមអារ៉ាមទាំងអស់ដែលពាក់ពាន់ជាមួយ iPhone 8 ទំនងអាចក្លាយជាការពិត។ក្នុងនោះមានការបែកធ្លាយអក្សរកូដមួយចំនួនផងដែរ។ខាងក្រោមនេះជាលក្ខណៈសម្បត្តិមួយចំនួន។
គេរំពឹងថាអេក្រង់នឹឹងមានទំហំ 1125 x 2436 ដោយយោងទៅតាមអក្សរកូដរបស់ក្រុមហ៊ុន Apple
គេរំពឹងថាវានឹងមានកាមេរ៉ាខាងមុខលក្ខណៈ 3D  អាចប្រើប្រាស់បានលើសពីថតរូបទៅទៀត។   កាមេរ៉ាមុខរបស់ iPhone 8 អាចប្រើប្រាស់សម្រាប់ស្កេនមុខរបស់មនុស្សដើម្បីដោះសោរទូរស័ព្ទ ដែលលក្ខណៈសម្បត្តិថ្មីនេះអាចចូលជំនួស ឬក៏បន្ថែមលើការស្កេនស្នាមក្រយៅដៃ។
 កាមេរ៉ាខាងក្រោយក៏អាច មានកញ្ចក់កាមេរ៉ា២ ដែលនឹងដាក់បញ្ឈរ ខុសពីកាមេរ៉ារបស់ទូរស័ព្ទ iPhone 7 Plus ។
ការរចនាថ្មីលើទូរស័ព្ទ iPhone 8  អាចជាការលុបបំបាត់ប៊ូតុង Home ហើយបង្កើតលក្ខណៈប៊ូតុង Home មួយដែលមាននៅលើអេក្រង់ផ្ទាល់តែម្ដង។
សម្រាប់ខាងក្នុងទូរស័ព្ទវិញ គេរំពឹងថាទូរស័ព្ទ iPhone ស៊េរីក្រោយ នឹងមានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 11 ។ គេរំពឹងទៀតថាប្រព័ន្ធប្រតិបត្តិការ iOS 11 នឹងរួមមកជាមួយកាមេរ៉ាដែលអាចធ្វើឲ្យការរូបថតជាលក្ខណៈគំនូរជីវចលមានភាពប្រសើរឡើង  និងរួមជាមួយប្រព័ន្ធជំនួយ Siri ដែលមានភាពល្អប្រសើរជាងមុនផងដែរ។
ទូរស័ព្ទ iPhone 8 ប្រហែលជាអាចសាកថ្មដោយឥតប្រើខ្សែ
iPhone 8 នឹងមិនមានរន្ធសម្រាប់ដោតកាសនោះទេ




ប្រភព ៖ khmerload
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments