អង្គការ NASA និងបាញ់បង្ហោះ James Webb ដែលមានសមត្ថភាពគណនា សមាសធាតុផ្សំនៃបរិយាកាសរបស់ ភពអេលៀន នៅចុងឆ្នាំ២០១៨!
អង្គការ NASA និងបាញ់បង្ហោះ James Webb ដែលមានសមត្ថភាពគណនា សមាសធាតុផ្សំនៃបរិយាកាសរបស់ភពអេលៀន នៅចុងឆ្នាំ២០១៨!
(អាមេរិក) ៖ យោងតាមការចេញផ្សាយរបស់សារព័ត៍មានរុស្ស៊ី Sputnik កាលពីថ្ងៃ ពុធទី២ ខែសីហា ឆ្នាំ២០១៧នេះ។បានឱ្យដឹងថាអង្គការ NASA បានធ្វើតេស្ដដោយជោគជ័យទៅលើកែវយឺតអវកាស James Webb ដែលនិងត្រៀមបាញបង្ហោះទៅកាន់ទីអវកាសក្នុងឆ្នាំ២០១៨ខាងមុខនេះ។សម្រាប់ទីចាប់ផ្ដើមនៃការបាញ់បង្ហោះគឺធ្វើឡើងនៅលើទឹកដីបារាំង ដែលបាញ់ចេញពីទីក្រុង Kourou ក្នុងតំបន់ French Guiana ស្ថិតនៅតំបន់អាមេរិកខាងត្បូងហើយកែវយឺតអវកាស James Webb នេះនិងធ្វើដំណើរផ្សងព្រេងដ៍អស្ចារ្យមួយក្នុងបេសកកម្មដើម្បីបកស្រាយនូវចម្ងល់និងអាថ៌កំបាំងរបស់ចក្រវាឡដ៍ធំល្វឹងល្វើយមួយនេះ។យ៉ាងណាមិញ James Webb ដែលត្រូវគេចាត់ទុកជាអ្នកស្នងតំណែងបន្ត ពីកែវយឺតអវកាស Hubble នោះ គឺជាឧបករណ៍អង្កេតមើលទីអវកាសដ៏ទំនើបជាងគេបំផុតលើលោក ហើយវានឹងត្រូវឆ្លងកាត់ការធ្វើតេស្តប្រព័ន្ធទាក់ទងលើកទីពីរ នៅរយៈពេលមួយខែ មុនកាលបរិច្ឆេទនៃការបាញ់បង្ហោះរបស់វានៅចុងឆ្នាំ២០១៨។
ប្រភព ៖ cambo-space
សូមជួយស៊ែរបន្តផង! សូមអរគុណ!

Post a Comment