ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

ក្មេងប្រុសម្នាក់មានអាយុទើបតែ ៩ឆ្នាំ បានដាក់ពាក្យធ្វើជាអ្នកការពារភពផែនដី ពីពួក អេលៀន ត្រូវបាន NASA តបវិញថា....


(អាមេរិក) ដោយសារតែមានចិត្តស្រលាញ់ភពផែនដី និងចង់ការពារភពផែនដីពីពួកអេលៀន ក្មេងប្រុសម្នាក់បានសរសេរសំបុត្រមួយច្បាប់ទៅកាន់ទីភ្នាក់ងារអវកាស NASA ដើម្បីធ្វើជា មន្រ្តីការពារភពផែនដី ដែលអង្គការ NASA បានប្រកាសថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៏មាន Telegraph កាលពីថ្ងៃ ទី០៨ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ។សំបុត្ររបស់ក្មេងប្រុសថ្នាក់​ទីបួនមកពីរដ្ឋ New Jersey សហរដ្ឋអាមេរិក​រូបនេះ មានអត្ថន័យ​ទាំងស្រុងដូច្នេះថា «ជូនចំពោះអង្គការ NASA… ខ្ញុំបាតឈ្មោះ Jack Davis ហើយខ្ញុំចង់ដាក់ពាក្យ​ធ្វើជាមន្រ្តីការពារភពផែនដី។ ខ្ញុំប្រហែលជា​មានអាយុត្រឹម ០៩ឆ្នាំប្រាកដមែន តែខ្ញុំយល់ថារូបខ្ញុំនឹង​សាកសមសម្រាប់​​តួនាទីនេះ។ ហេតុផលមួយនោះ​គឺថា បងស្រីរបស់​ខ្ញុំនិយាយថា ខ្ញុំគឺជាអេលៀន ហើយម៉្យាងវិញ​ទៀតខ្ញុំ ក៏ធ្លាប់បានមើលរឿង​អេលៀនអវកាស បានច្រើន​ផង​ដែរ​។ ខ្ញុំធ្លាប់បាន​មើលរឿងភាគ Marvel Agents of Shield ហើយខ្ញុំសង្ឃឹមថា នឹងអាចមើលរឿង Men In Black ទៀត។ ក្រៅពីនេះ​ខ្ញុំនៅក្មេង ដូច្នេះ​អាច​ហាត់​​​រៀន ដើម្បីគិតឲ្យដូចជា​អេលៀនបាន​»។ ជាចុងក្រោយកុមារាម្នាក់​នេះ បាន​បញ្ចប់​ខ្លឹមសារ​ដោយសរសេរថា «Jack Davis , Gaurdian of the Galaxy (អ្នក​ការ​ពារ​កាឡាក់ស៊ី)» ថែមទៀតផង។
បន្ទាប់ពីទទួល​បានលិខិតរបស់កុមារា Jack នាយកផ្នែក​វិទ្យាសាស្រ្តភព​របស់អង្គការ NASA បានធ្វើការឆ្លើយតប​ទៅវិញថា «នៅ NASA យើង​ស្រឡាញ់​និង​ចូលចិត្តបង្ហាត់​បង្រៀន និងបង្ហាញក្មេងៗអំពី​ទីអវកាស ហើយជំរុញលើក​ទឹកចិត្តពួកគេឲ្យ​ប្រែក្លាយខ្លួន ជាអ្នករុករក​បន្ទាប់។ ពួកយើងនឹង​ទន្ទឹងរង់ចាំ អ្នក​វិទ្យា​សាស្រ្ត​រួម​ទាំងវិស្វករ​​ជំនាន់ក្រោយ ដើម្បីជួយពួកយើង ដូច្នេះខ្ញុំសង្ឃឹមថា ប្អូននឹងខិតខំ​ប្រឹងប្រែង​សិក្សារៀនសូត្រ ហើយធ្វើឲ្យបានល្អ​នៅក្នុងសាលារៀន។ យើងសង្ឃឹមថា នឹងអាចជួប​ប្អូននៅទីនេះ គឺ NASA ក្នុងថ្ងៃណាមួយ»។ បន្ថែមពីនេះក្មេង​ប្រុសដែលពោរពេញ​ដោយមហិច្ឆតារូបនេះ ក៏ទទួលបាន​ការហៅទូរ​ស័ព្ទ​ពីនាយកផ្នែកស្រាវជ្រាវ​ភព​របស់ NASA ផងដែរ។



ប្រភព ៖ cambo-space
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments